ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្រុតដីបណ្ដាលឱ្យខូចខាតផ្លូវជាង ១០០ម៉ែត្រនៅក្រុងបាត់ដំបង

បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង បានចុះបិទមិនអោយចរាចរណ៍ទាំងស្រុងនៅកំណាត់ផ្លូវលេខ ១៥៩ (D) ប្រវែងជាង ១០០ម៉ែត្រ នៅចំណុចខាងមុខសណ្ឋាគារឃីងហ្វី និងភោជនីយដ្ឋានអាស៊ាន ស្ថិតនៅក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោយមានការបាក់ស្រុតខ្លាំង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ។

ប្រភពនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា កំណាត់ផ្លូវប្របមាត់ស្ទឹងសង្កែនេះបានបាក់ស្រុតនៅវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែរថយន្តតូចៗអាចឆ្លងកាត់បាន លុះព្រឹកឡើងនៅថ្ងៃទី២០ ខែមករានេះ ស្ថានភាពបាក់ស្រុតមានសភាពកាន់តែធ្ងន់ធ្ងរ ទើបអាជ្ញាធរ និងសមត្ថកិច្ចបានចុះបិទដោយហាមមិនឲ្យមានការធ្វើចរាចរណ៍យានយន្តឆ្លងកាត់ទាំងស្រុងតែម្តង។

ពលរដ្ឋបានបន្តថា បញ្ហាបាក់ស្រុតផ្លូវប្របមាត់ស្ទឹងខាងលើនេះបានកើតឡើងស្របពេលដែលមន្រ្តីបើកការដ្ឋានជីកចាក់គ្រឹះសាងសង់ច្រាំងស្ទឹងឲ្យរឹងមាំ និងឲ្យមានសោភ័ណភាព ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាកំសាន្ត នៅក្រុងបាត់ដំបងអោយកាន់តែច្រើនថែមទៀត ក៏ស្រាប់តែបានបាក់ស្រុតទ្រង់ទ្រាយធំទាំងយប់តែម្តង។

ជាមួយគ្នានេះរដ្ឋបាលក្រុងបាត់ដំបងក៏បានបញ្ជាក់ដែរថា កំណាត់ផ្លូវលេខ ១៥៩ (D) ចំណុចមុខសណ្ឋាគារឃីងហ្វី និងភោជនីយដ្ឋានអាស៊ាន ស្ថិតនៅភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបងនេះ ជារៀងរាល់ឆ្នាំកំណាត់ផ្លូវនេះតែងតែមានការស្រុតដីដែលធ្វើឲ្យខូចខាតផ្លូវនិងត្រូវបានជួសជុលជាប់ជាប្រចាំ ដោយពិនិត្យឃើញ ករណីនេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំសាងសង់ច្រាំងការពារមិនឲ្យបាក់ស្រុតដី និងធានាបាននិរន្តន៍ភាពផ្លូវក្នុងការប្រើប្រាស់ ក្នុងអំឡុងពេលស្ថាបនាច្រាំងស្ទឹង ក៏បណ្ដាលឲ្យមានការបាក់ស្រុតដី និងនាំឲ្យមានការខូចខាតផ្លូវដោយអន្លើ ដូចនេះបន្ទាប់ពីស្ថាបនាច្រាំងស្ទឹងរួចរាល់ រដ្ឋបាលខេត្តបាត់ដំបង នឹងស្ថាបនាកំណត់ផ្លូវនេះឡើងវិញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក