សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីចង់ឱ្យមានសមយុទ្ធឆ្លងដែនជាមួយថៃក្រោយហេតុការឆេះកាស៊ីណូនៅប៉ោយប៉ែត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណងចង់ឱ្យមានកិច្ចព្រមព្រៀងធ្វើសមយុទ្ធឆ្លងព្រំដែនមួយជាមួយប្រទេសថៃដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនៅជិតព្រំដែនកម្ពុជា។

ការលើកឡើងនេះក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរាជទូតថ្មីរបស់ប្រទេសថៃលោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) នៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រី ថាមរុង្ក បានឱ្យអ្នកយកព័ត៌មានដឹងថាក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងការសោកស្ដាយចំពោះឧបទ្ទេវហេតុឆេះអាគារកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ ប៉ោយប៉ែត ដែលបានសម្លាប់ជីវិតប្រជាជនថៃមួយចំនួន។ សម្ដេចតេជោថាវាជាបទពិសោធន៍មួយដែលប្រទេសទាំងពីរគួរបង្កើតកិច្ចព្រមពៀងសមយុទ្ទឆ្លងដែនមួយ។

លោក ស្រី ថាមរុង្ក ថា៖ «នេះជាបទពិសោធន៍មួយដែលសម្ដេចចង់ឱ្យមានកិច្ចព្រមព្រៀងសមយុទ្ទឆ្លងព្រំដែនមួយដែលសហការគ្នាទប់ស្កាត់នូវគ្រោះមហន្តរាយឆ្លងដែនផ្សេងៗដូចជាភ្លើងឆេះព្រៃ ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀតដែលពីធម្មជាតិផងដែរ»

គួរឱ្យដឹងផងដែរថាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ហេតុការឆេះអាគារកាស៊ីណូ «ហ្គ្រែនដាម៉ិន ស៊ីធី» និងកាស៊ីណូ «ប៉ោយប៉ែតរីសត» ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាហេតុការណ៍គ្រោះមហន្តរាយមួយដ៏ធំ ដែលបានសម្លាប់ជីវិតមនុស្ស ២៧នាក់ និងបង្កររបួសជិត ៦០នាក់។ ភាគច្រើននៃជនរងគ្រោះគឺជាជនជាតិថៃ៕  

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក