ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បិទអាជីវកម្ម៥ក្រុមហ៊ុន និងស្រាវជ្រាវលើក្រុមហ៊ុន ៤ទៀតពាក់ព័ន្ធនឹងការជួញដូរមនុស្ស

ភ្នំពេញ៖ របាយការណ៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានបិទក្រុមហ៊ុនចំនួន៥ ព្រមទាំងផ្អាកអាជីវកម្មចំនួន ៤ក្រុមហ៊ុន ខណៈអាជ្ញាធរទទួលបានពាក្យបណ្តឹងចំនួន ៧០៧ករណីនៃការជួញដូរមនុស្ស ជួញដូរពលរកម្មមនុស្ស និងពលកម្មផ្លូវភេទ ដែលគិតត្រឹមខែមករា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែ មករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព័ត៌មាននិងពាក្យបណ្តឹងនានាដែលទទួលបាន ចំនួន ៧០៧ករណី បានស្រាវជ្រាវរកឃើញ ៤៤៥ករណី មានជនបរទេសចំនួន ១ ០៤៥នាក់ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនានាចំនួន ១២០នាក់ មាន ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ហើយក្នុងចំណោមពាក្យបណ្តឹងដែលទទួលបាន អាជ្ញាធរកម្ពុជាបានបិទសំណុំរឿង ២២៩ករណី ដោយមូលហេតុរកមិនឃើញទីតាំង និងផ្តល់ព័ត៌មានមិនច្បាស់លាស់។

សម្ដេចក្រឡាហោមបានបន្ថែមថា ក្នុងពេលចុះធ្វើអធិការកិច្ច ក្នុងករណីរកឃើញតម្រុយសង្ស័យបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ឬបទល្មើសផ្សេងៗទៀត ក្រុមចម្រុះអធិការកិច្ច ត្រូវរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាព រាជធានី-ខេត្ត និងគណៈកម្មការអន្តរក្រសួងដើម្បីចាត់វិធានការស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

គួរឱ្យដឹងដែរថា អាជ្ញាធរកម្ពុជាបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រកបដោយតម្លាភាព មានការចូលរួម និងគណនេយ្យភាព ដោយបើកចំហរឱ្យសាមីខ្លួន ក្រុមគ្រួសារ ឬអ្នកពាក់ព័ន្ធនានាដែលអះអាងថា បានរងគ្រោះដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ដើម្បីធ្វើការផ្តល់ព័ត៌មាន ឬប្តឹងតាមប្រព័ន្ធហ្វេសប៊ុកសម្ដេចផ្ទាល់ ឬតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រព័ន្ធទំនាក់ទំនងនានា នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក