ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកឆុងឆ្នាំ២០២៣ ត្រូវត្រណមអ្វីខ្លះ?

ភ្នំពេញ៖ លោកគ្រូចិនសែ កុក ឡុង បានបញ្ជាក់ប្រាប់ថា អ្នកកើតក្នុងឆ្នាំថោះ ឆ្នាំរកា ឆ្នាំជូត និងឆ្នាំមមី នឹងឡាក់ឆុងក្នុងឆ្នាំ២០២៣នេះ។ អ្នកកើតឆ្នាំរកា ឆ្នាំនេះឆុងខ្លាំងជាងគេ។ ប៉ុន្តែបើអ្នកកើតឆ្នាំរកា ក្នុងធាតុដី និងធាតុទឺក គឺអាចល្អវិញ។

លោកគ្រូចិនសែ បានប្រាប់ថា អ្នកដែលឆុងឆ្នាំទាំងប៉ុន្មាននេះ គឺត្រូវមានតំណមចំនួន ៣យ៉ាង ដោយតំណមទី១ កុំសង់ផ្ទះជួសជុលការដ្ឋាន ប៉ុន្តែប្រសិនទិញផ្ទះ ឬឡើងផ្ទះថ្មី គឺពុំមានបញ្ហាឡើយ។ លោកគ្រូប្រាប់ដូច្នេះថា៖ «ប្រសិនជាប្តីប្រពន្ធមានម្នាក់ឆុង ម្នាក់អត់ឆុង គឺអាចសង់ តែអ្នកឆុងកុំទៅឈ្លោះប្រកែកជាមួយជាង»។

តំណមទី២ គឺហាមទៅបុណ្យសព។ លោកគ្រូប្រាប់ថា៖ «បើជៀសបាន ៧ថ្ងៃ ១០០ថ្ងៃចាំទៅ ហើយបើសាច់ញាតិខ្លួនឯង ជៀសមិនផុត យល់ល្អកុំលើកសាកសពចូលក្តាមឈូស។ អ្នកក្រៅក៏ដោយ សាច់ញាតិក៏ដោយ ចូលបុណ្យកុំឱ្យចូលបុណ្យលេខគត់ ដូចលេខ៩ គឺត្រូវលេខគូ សពហ្នឹងគេនឹកយើងរហូត ចេះតែងយល់សប្តិឱ្យយើងទៅកំដរគាត់រហូត»

ចំណែកតំណមទី៣ គឺហាមទៅដឹកដៃកំដរកូនក្រមុំ និងកូនកំលោះគេនៅថ្ងៃរៀបការ។ លោកគ្រូមានប្រសាសន៍ថា៖ «ចិនហាមឱ្យយើងទៅមើលគេសែនចិន មិនឱ្យឆាឆៅគេថើបគ្នា កុំចូលបន្ទប់ផ្សំដំណេកគេ ចិនមុននឹងការគេរៀបចំគ្រែ តែទៅជួនកាលសយដល់គូសា្វមីគេ ជួនកាលសយដល់យើង»។

លោកគ្រូចិនសែ កុក ឡុង បានលើកឡើងថា អ្នកឆុងឆ្នាំនេះ ត្រូវតែទៅកាត់ឆុងនៅវត្តភ្នំ ឬនៅវិហារចិននៅក្រុងតាខ្មៅ ដោយរៀបចំសាច់ជ្រូក ៣ជាន់ ដើម្បីញាត់នៅក្នុងមាត់រូបសំណាក់ខ្លា និងពងទា ឬពងមាន់ចំនួន ២គ្រាប់។

លោកគ្រូបាននិយាយដូច្នេះថា៖ «សាច់ជ្រូក ៣ជាន់ញាត់នៅមាត់ខ្លា ចាត់ទុកថាបានស៊ីអញហើយ។ ពង (ពងទា ឬពងមាន់) មួយដាក់នៅជើងខ្លា មួយទៀតគោះក្បាលគាត់ឱ្យប្រេះចេញទឹក-ស ហើយទៅម្នាក់ទៀតជាលាងឱ្យស្អាតកុំឱ្យរ៉ៃរោម ហើយពងដែលប្រេះយកចេញមកក្រៅគប់នៅលើផ្លូវ ចាត់ទុកថាខ្ញុំសយហើយ ជួយលើកសំបកពងទាដាក់ចូលក្នុងសំរាម។ អ្នកឆុងឆ្នាំ មិនត្រូវឱ្យដៃប្រលាក់ទេ។ ខា្លវាត្រង់ យើងទៅផ្លូវផ្សេង មកផ្លូវផ្សេង ដើម្បីជៀសគ្រោះថ្នាក់ហ្នឹង»

លោកគ្រូបន្ថែមថា ឆ្នាំដែលល្អក្នុងឆ្នាំ២០២៣ គឺអ្នកកើតក្នុងធាតុដី និងធាតុទឹក ហើយប្រសិនរកស៊ីខាងលក់ដី និងខាងទឹក អាចនឹងត្រូវប៉ាន់ច្រើន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក