ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ថៃ គ្រោងផ្លាស់ប្ដូរអ្នកទោសដោយមិនចាំបាច់ធ្វើបត្យាប័ន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតថ្មីរបស់ប្រទេសថៃ លោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) បានព្រមព្រៀងគ្នានិងបញ្ជូនឱ្យផ្នែកពាក់ព័ន្ធសិក្សាពីវិធីសាស្ត្រ និងរបៀបបញ្ជូនអ្នកទោសរវាងប្រទេសទាំងពីរដោយយោងទៅលើការស្ម័គ្រចិត្ត ពុំចាំបាច់ធ្វើបត្យាប័ននោះទេ។

ការសម្រេចនេះធ្វើឡើងក្នុងពេលដែលលោក ឆឺតកៀត អាត់ថាក័រ ចូលជួបសំដែងការគូរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ស្រី ថាមរុង្ក បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីជំនួបនោះថា៖ «សម្ដេចលោកបានឯកភាពផងដែរ និងបានឱ្យក្រសួងយុត្ដិធម៌ពិនិត្យពិចារណាលើកការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រលប់ទៅប្រទេសរបស់គេវិញដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ។ គឺថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមកដោយយោងទៅលើការស្ម័គ្រចិត្ត»។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន និងលោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ក៏បានជំរុញកិច្ចសហប្រតិតបត្តិការព្រំដែនប្រទេសទាំងពីរ និងការបើកច្រកព្រំដែនប្រទេសទាំងពីរឱ្យបានច្រើនផងដែរ។

បត្យាប័ន (EXTRADITION) គឺជាការប្រគល់បុគ្គលជនជាប់សង្ស័យ ឬទណ្ឌិតនៃបទឧក្រិដ្ឋណាមួយ ដោយរដ្ឋដែលជននោះ គេចទៅជ្រកពួន ទៅឱ្យរដ្ឋដែលមានអំណាចខាងផ្លូវច្បាប់ពិតប្រាកដចំពោះជននោះ។ គោលបំណងនៃទង្វើនេះ គឺបង្ការកុំឱ្យឧក្រិដ្ឋជនគេចខ្លួនពីការផ្តន្ទាទោស ដោយច្បាប់នៃប្រទេសណាមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក