ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គិភ័យឆាបឆេះផ្ទះ ១ខ្នងទាំងព្រឹកនៅកណ្តាលក្រុងបាត់ដំបង ខូចខាតអស់ ៣ពាន់ដុល្លារ

បាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋ ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣០ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រ គុណ ២២ម៉ែត្រ សង់អំពីបេតុង ប្រក់ស័ង្កសី។ ផ្ទះដែលឆេះនោះនៅជាន់ទី១ ដែលមានម្ចាស់ឈ្មោះ នេះ ស្រីអូន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅក្រុមទី៣០ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានអាចគ្រប់គ្រងរលត់បានទាំងស្រុង ដោយមិនបង្កឱ្យឆេះរាលដាលទៅកន្លែងផ្សេងឡើយ។ ចំណែកមូលហេតុនៃការឆេះ សមត្ថកិច្ចកំពុងស្ថិតក្នុងការស្រាវជ្រាវ។ ទំហំនៃការខូចខាតសម្ភារប្រើប្រាស់គិតទឹកប្រាក់អស់ប្រហែល ៣០០០ដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក