ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រាប់មូលហេតុដែលដាក់ឈ្មោះផ្លូវ ២ខ្សែនៅភ្នំពេញតាមមេដឹកនាំឥណ្ឌូនេស៊ី ២រូប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ថាមូលហេតុដែលសម្ដេចជ្រើសរើសឈ្មោះលោក ស៊ូកាណូ និងលោកអាឡាតាស់ គឺអ្នកទាំងពីរមានទំនាក់ទំនងល្អជាមួយកម្ពុជា និងបានចូលរួមក្នុងការនាំកម្ពុជាឱ្យមានសន្ដិភាពឡើងវិញ។

ថ្លែងក្នុងជំនួបជម្រាបលាសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ស៊ូឌីនម៉ាន់ ហាង បានអរគុណចំពោះសម្ដេចតេជោដែលបានសម្រេចឱ្យសាលារាជធានីភ្នំពេញដាក់ឈ្មោះផ្លូវ២ខ្សែតាមអតីតប្រធានាធិបតីទី១ឥណ្ឌូនេស៊ី លោក ស៊ូកាណូ និងអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៩ លោក អាលី អាឡាតាស់។

លោក ស៊ូនឌីន ម៉ាន់ហាង បន្ថែមថាការដាក់ឈ្មោះនេះនឹងធ្វើឱ្យកូនចៅជំនាន់ក្រោយរបស់កម្ពុជាបានដឹងនឹងសិក្សាពីមេដឹកនាំក៏ដូចជាប្រទេសឥណ្ឌូនេស៊ី ដែលនឹងធ្វើឱ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាលោក ស៊ូកាណូ គឺជាមិត្តល្អម្នាក់របស់អតីតអង្គព្រះមហាក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតឱ្យមានទំនាក់ទំនងល្អរវាងកម្ពុជា និងឥណ្ឌូនេស៊ីចាប់ពីឆ្នាំ១៩៥៧មក ខណៈលោក អាលី អាឡាតាស់ គឺជាអ្នកដែលបានចូលរួមជួយស្វែងរកសន្ដិភាពដល់កម្ពុជាក្នុងពេលដែលកាន់តំណែងដែលបានបង្កើតឱ្យមានកិច្ចប្រជុំរវាងមេដឹកនាំកម្ពុជាសម័យនោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីដល់ទី២ដង។

សម្ដេចតេជោបញ្ជាក់ថា មុននឹងសម្រេចឱ្យដាក់ឈ្មោះផ្លូវទាំងពីរខ្សែតាមមេដឹកនាំឥណ្ឌូនេស៊ីនេះ សម្ដេចតេជោក៏បានពិភាក្សាជាមួយប្រធានសភាឥណ្ឌូនេស៊ីផងដែរក្នុងកិច្ចប្រជុំសភាអាស៊ានកាលពីឆ្នាំ២០២២។

ផ្លូវ២ខែ្សដែលដាក់ឈ្មោះមេដឹកនាំឥណ្ឌូនេស៊ីទាំងពីរមានទីតាំងក្នុងខណ្ឌជ្រោយចង្វារ ជាផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ។

គួរឱ្យដឹងផងដែរថាលោក ស៊ូកាណ គឺជា អតីតប្រធានាធិបតីទី១ នៃប្រទេសឥណ្ឌូនេស៊ីដែលដឹកនាំប្រទេសពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦៧ លោកក៏ជាមិត្តភ័ក្កិដ៏ជិតស្និតរបស់សម្ដេចព្រះនរោត្តម សីហនុ ផងដែរដែលសម្ដេចបានសរសេររៀបរាប់ជាច្រើនក្នុងសៀវភៅរបស់សម្ដេច «សីហនុ និងមេដឹកនាំពិភពលោក» ចំណែកឯលោកអាលី អាឡាតាស់ គឺជារដ្ឋមន្ត្រីការបទេសឥណ្ឌូនេស៊ីពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៩ ដែលបានចូលរួមជួយដោះស្រាយដល់វិបត្តិសង្គ្រាមនៅកម្ពុជាធ្វើឱ្យកម្ពុជាឈានជើងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក