ភ្នំពេញ៖ នៅថ្ងៃទី២០ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១នាក់ និងមានអ្នកជំងឺជាសះស្បើយ ចំនួន៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ មករា ២០២៣។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៧៣នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦០៥នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤១ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៤៨ករណី(ជាប្រភេទអូមីក្រុង) ៕