លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ចូលឆ្នាំចិនហាមធ្វើរឿងទាំងនេះប្រយ័ត្នជួបរឿងអពមង្គល

ភ្នំពេញ៖ នៅថ្ងៃសែនចូលឆ្នាំចិនធំ គឺជាថ្ងៃដ៏សំខាន់ ហើយក៏ជាថ្ងៃដែលកូនចៅចិនត្រូវមានត្រណមដោយហាមធ្វើសកម្មភាពមួយចំនួន ពីព្រោះវាអាចនាំរឿងអពមង្គល និងឧបទ្រព្យចង្រៃដល់ក្រុមគ្រួសារពេញមួយឆ្នាំ។

ក្នុងអំឡុងចូលឆ្នាំចិន៣ថ្ងៃ តាមជំនឿចិន ហាមឈ្លោះគ្នា មាត់ធំ មាត់តូច ហាមយំសោក ហាមប្រើអំពើហិង្សាដាក់គ្នា ហាមឱ្យបែកចានឆ្នាំង ហាមប្រើរបស់មុតស្រួច ហាមខ្ចីលុយគេ ឬឱ្យគេខ្ចី ហាមសម្លាប់សត្វ និងហាមស្លៀកពាក់ពណ៍ស និងខ្មៅ។

ជាមួយគ្នានេះ ចិនក៏តមនឹងការបោសសំរាម បោកខោអាវ លាងចាន និងកក់សក់ ពីព្រោះគេមានជំនឿថា បើធ្វើរឿងទាំងនេះ ប្រៀបដូចជាបោសចោលទ្រព្យចេញពីផ្ទះអ៊ីចឹង។ ប្រសិនកូនចៅអនុវត្តត្រណមទាំងនេះបាន នឹងមិនជួបរឿងអពមង្គលក្នុងក្រុមគ្រួសារឡើយ៕

ប្រភព៖ គ្រូចិនសែ កុក ឡុង និងគ្រូចិនសែ លី ម៉េង 

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក