ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាប្ដូរពាក្យ «Muay» ទៅជាពាក្យ «គុនខ្មែរ» វិញ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើលិខិតមួយច្បាប់ប្រាប់ដល់គណៈកម្មាធិការ អូឡាំពិកនៃប្រទេសអាស៊ានទាំងអស់ថា កម្ពុជាបានប្រើប្រាស់គុនខ្មែរជាផ្លូវការជំនួសពាក្យ Muay សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

អគ្គលេខាធិការCAMSOC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្ដូរពាក្យនេះគឺជាជំហរកម្ពុជា ដើម្បីកុំឱ្យមានភាពច្របូកច្របល់ ឬការប្រកាន់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការប្រើពាក្យ Muay នេះ។

លោកបន្ថែមថា៖ «យើងបានធ្វើលិខិតជាលាយលក្ខណ៍អក្សរជាផ្លូវការ ហើយបានផ្ញើជូនទៅដល់ បណ្តាប្រទេសទាំង១០ ក្នុងអាស៊ីអាគ្នេយ៍ ស្តីពីការប្រើពាក្យ គុនខ្មែរ ឬ Kun Khmer នៅក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ដែលគ្រោងនឹង ដំណើរការជាផ្លូវការពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ នេះជាការខិតខំត ស៊ូប្រើពាក្យ គុនខ្មែរ ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាម្ចាស់ផ្ទះក្បាច់គុន ដើម្បីឱ្យស្របទៅ តាមស្មារតីជាតិ និងឆន្ទៈរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានកំណត់៣៨ ប្រភេទកីឡា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនោះប្រភេទកីឡាប្រដាល់គុនខ្មែរ ស្ថិតនៅក្នុងចង្កោមប្រភេទកីឡា យុទ្ធគុនចម្រុះ ដូចជាគុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកស៊ីង, វ៉ូវីណាម និងប្រដាល់គុនខ្មែរ។

Muay គឺជាភាសាថៃដែលមានន័យថាកីឡាប្រដាល់។ ភាគច្រើនគេប្រើពាក្យថា Muay Thai ដែលយោងតាម olympics.com បានប្រើប្រាស់ក្នុងការប្រកូតកីឡាស៊ីហ្គេមតាំងពីឆ្នាំ២០០៥ តែត្រូវបានប្ដូរវិញនៅឆ្នាំ២០០៩ទៅជា Muay Lao និងត្រូវដកចេញពីការប្រកួតទាំងស្រុងក្នុងឆ្នាំ២០១១ និង២០១៥។ ទោះជាយ៉ាងណាការប្រកួតកីឡា Muay ត្រូវបានយកមកប្រកួតវិញក្នុងឆ្នាំ២០២១ នៅពេឡដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក