ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សជាង ១០០នាក់ត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ក្នុងអគ្គីភ័យឆេះសណ្ឋាគារឡិមុន

ព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង ១០០នាក់ ចម្រុះជាតិសាសន៍បានជាប់គាំងក្នុងសណ្ឋាគារឡិមុន ខណៈពេលដែលអគ្គីភ័យបានឆាបឆេះពីជាន់ផ្ទាល់ដី ហើយអាគារមានកម្ពស់រហូត ៨ជាន់ ប៉ុន្តែភ្លាមៗនោះត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចសង្គ្រោះបានទាន់ពេលវេលា។

ហេតុការណ៍អគ្គីភ័យខាងលើនេះបានកើតឡើង នៅវេលាម៉ោង៩កន្លះយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅម្តុំខាងក្រោយកាស៊ីណូជិនប៉ី១ សណ្ឋាគារដែលឆេះមានឈ្មោះថា សណ្ឋាគារឡិមុន ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយពីទទួលបានដំណឹងនេះភ្លាមអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រុងនិងខេត្តបានចេញមកកន្លែងកើតហេតុនិងបានជួយអន្តរាគមន៍ទាន់ពេលវេលា ក្នុងនោះសមត្ថកិច្ចប្រើប្រាស់ទឹកពន្លត់អគ្គិភ័យឲ្យរលត់ទៅវិញប្រើរប្រាស់ទឹកអស់ជាង ១០គ្រឿង ដែលជារថយន្តទឹកមកពីគ្រប់អង្គភាព និងសមត្ថកិច្ចបានជួយសង្គ្រោះអាយុជីវិតមនុស្សទាំងជនជាតិខ្មែរនិងចិនជាង ១០០នាក់ និងរងរបួស២នាក់ ។

សមត្ថកិច្ចសន្និដ្ឋានជាបឋមថា ករណីអគ្គីភ័យខាងលើនេះគឺឆាបឆេះបណ្តាលឲ្យពីឆេះទូហ្គេមបាញ់ត្រី ទើបបណ្តាលឲ្យមានផ្សេងខ្មួលខ្មាញ់ឆាប់ឆេះបែបនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក