ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនវៀតណាម VinFast ត្រៀមចេញប្រម៉ូសិនប្រជែង Tesla

វៀតណាម៖ ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast បានធ្វើការប្រកាសនាថ្ងៃទី១៩ ខែមករានេះថា ក្រុមហ៊ុននឹងមាននូវកម្មវិធីប្រម៉ូសិនពិសេស ដែលជាការការពារកិច្ចប្រកួតប្រជែងលើទីផ្សារ ជាពិសេសទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួន។ ការប្រកាសនេះបានធ្វើឡើងក្នុងរយៈពេលមិនដល់ ១សប្តាហ៍ផង ក្រោយពេលក្រុមហ៊ុន Tesla បានប្រកាសលក់បញ្ចុះតម្លៃសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។ 

ក្រុមហ៊ុន VinFast ដែលចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួនកាលពីឆ្នាំ២០១៩ បានឈានឡើងរហូតនាំចេញរថយន្តទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយនាំយករថយន្តចំនួន ២ប្រភេទទៅប្រកួតប្រជែងលើទីផ្សារដែលរួមមាន ម៉ូដែល VF8 និង VF9 ដែលមានតម្លៃលក់ ៥៩,០០០ដុល្លារអាមេរិក និង ៨៣,០០០ដុល្លារអាមេរិក តាមម៉ូដែលនីមួយៗ។ 

ថ្មីៗនេះ​ ក្រុមហ៊ុន Tesla បានធ្វើការបញ្ចុះតម្លៃរថយន្តរបស់ខ្លួនគឺប្រភេទ Model Y ដោយដាក់លក់ក្នុងតម្លៃ ៥២,៩៩០ដុល្លារអាមេរិក (លក់នៅអាមេរិក) ដោយបញ្ចុះពីតម្លៃដើមដែលលក់ក្នុងតម្លៃ ៦៥,៩៩០ដុល្លារអាមេរិក។ 

អ្នកនាំពាក្យក្រុមហ៊ុន VinFast បានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថា៖ "ក្នុងនាមជាម៉ាកយីហោថ្មីដែលឈានចូលក្នុងទីផ្សារ អំឡុងពេលដែលក្រុមហ៊ុននានាបានបញ្ចុះតម្លៃលក់ ក្រុមហ៊ុនរបស់យើងក៏នឹងមានកម្មវិធីពិសេសសម្រាប់អតិថិជន ដើម្បីគាំទ្រដល់ការធ្វើទីផ្សារប្រកួតប្រជែង"។ លោកបន្តថា៖ "យើងនឹងពិចារណាអំពីកម្មវិធីពិសេសជាច្រើន ដែលនឹងធ្វើការប្រកាសនាពេលឆាប់ៗខាងមុខនេះ"

យ៉ាងណាក្តី គេនៅមិនទាន់ដឹងថាតើកម្មវិធីលក់ពិសេសរបស់ក្រុមហ៊ុន VinFast នឹងរួមបញ្ចូលការលក់បញ្ចុះតម្លៃលើរថយន្តអគ្គិសនីរបស់ខ្លួនដែរឬយ៉ាងណានោះទេ។

កន្លងមក ក្រុមហ៊ុន VinFast ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញចំនួន ៦៥,០០០គ្រឿងទូទាំងពិភពលោករួចមកហើយ ដោយក្រុមហ៊ុនរំពឹងថានឹងអាចលក់ចេញរថយន្តអគ្គិសនីរបស់ខ្លួនបានដល់ចំនួន ៧៥០,០០០គ្រឿងនៅត្រឹមឆ្នាំ២០២៦ខាងមុខនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក