ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ ប្រកាសត្រៀមលាលែងពីតំណែងយ៉ាងគួរឱ្យភ្ញាក់ផ្អើល

នូវែលហ្សេឡង់៖ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern ឥស្សរជនជាន់ខ្ពស់នៃនយោបាយរបស់នូវែហ្សេឡង់ បានបង្កភាពភ្ញាក់ផ្អើលទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានេះ ដោយលោកស្រីបានប្រកាសថា លោកស្រីនឹងធ្វើការលាលែងពីតំណែងនារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ 

ស្រ្តីមេដឹកនាំវ័យ ៤២ឆ្នាំរូបនេះ ដែលបានដឹកនាំប្រទេសនូវែលហ្សេឡង់ឆ្លងកាត់់នូវរឿងរ៉ាវជាច្រើនដូចជា វិបត្តិគ្រោះធម្មជាតិ វីរុសកូវីដ-១៩ និងការវាយប្រហារភេរវករដ៏អាក្រក់ជាច្រើន បានលើកឡើងថាលោកស្រីពិបាកនឹងទប់ទល់ក្នុងតំណែងនេះ និងមានភាពនឿយហត់ក្នុងមុខតំណែង។ 

ក្នុងកិច្ចប្រជុំជាមួយសមាជិកគណបក្សការងាររបស់លោកស្រី លោកស្រីបានថ្លែងថា៖ "ខ្ញុំក៏ជាមនុស្សសាមញ្ញម្នាក់ដែរ។ យើងធ្វើការផ្តល់ឱ្យតាមលទ្ធភាពដែលអាចធ្វើបាន ដរាបណាវាដល់ពេលវេលាសមស្របមួយ ហើយពេលវេលាសមស្របសម្រាប់ខ្ញុំបានមកដល់ហើយ។ ខ្ញុំពិតជាមិនអាចទៅរួចសម្រាប់រយៈពេល ៤ឆ្នាំខាងមុខទៀតឡើយ"

លោកស្រី Ardern បានបញ្ជាក់ថា លោកស្រីនឹងធ្វើការលាលែងពីតំណែងមិនលើសពីថ្ងៃទី០៧ ខែកុម្ភៈខាងមុខនេះឡើយ ពោលគឺមិនដល់ ៣ឆ្នាំផងក្រោយពេលដែលលោកស្រីទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតភ្លូកទឹកភ្លូកដី ដែលបន្តអាណត្តិទី២សម្រាប់លោកស្រីក្នុងការដឹកនាំប្រទេសក្នុងតំបន់អូសេអានីមួយនេះ។ 

លោកស្រី Ardern បានទទួលការគាំទ្រ និងអបអរសាទរជាអន្តរជាតិ ចំពោះកាយវិការ និងដំណោះស្រាយដ៏ទន់ភ្លន់របស់លោកស្រី ក្នុងហេតុការណ៍សម្លាប់រង្គាលនាវិហារអ៉ីស្លាមមួយកន្លែងកាលពីឆ្នាំ២០១៩ ដែលបណ្តាលឱ្យមនុស្សចំនួន ៥១នាក់បានស្លាប់ និងមនុស្សប្រមាណ ៤០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងនោះលោកស្រីក៏ទទួលបានការកោតសរសើរម្តងទៀតពីប្រជាពលរដ្ឋ ចំពោះវិធានការដែលមានទំនួលខុសត្រូវបំផុតរបស់រដ្ឋាភិបាលក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង White Island ឬហៅថា Whakaari។ 

ពាក់ព័ន្ធនឹងអ្នកបន្តតំណែងវិញ លោកស្រី Jacinda Ardern បានប្រកាសថា ប្រទេសនូវែលហ្សេឡង់នឹងជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនាពេលឆាប់ៗខាងមុខ ដោយការបោះឆ្នោតធ្វើឡើងនាថ្ងៃទី១៤ ខែតុលាខាងមុខនេះ។ លោក​ស្រី​បន្ត​ថា​នឹង​បន្ត​ធ្វើ​ជា​សមាជិក​សភា​បោះឆ្នោត​រហូត​ដល់​ពេល​នោះមកដល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក