ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន khmercovertv ដោយថាបំពានវិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន ខ្មែរខូវើរធីវី ដែលបានបំពានវិជ្ជាជីវ:សារព័ត៌មានធ្ងន់ធ្ងរ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណលោក មិន ឃឿន ដែលជាម្ចាស់សហគ្រាស ខ្មែរខូវើរធីវី ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ www.coverktv.com ដែលបានប្ដូរទៅ www.khmercoverty.com មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ៨អឺ០ ផ្លូវលេខ១០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយម្ចាស់អាជ្ញាបណ្ណបានប្រព្រឹត្តិកំហុសខាងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់ក្រសួងព័ត៌មាន ម្តងជាពីរដង ដែលផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។

ទោះជាយ៉ាងណាក្រសួងមិនបានបញ្ជាក់ច្បាស់ថាសារព័ត៌មាននេះបានផ្សាយលើអត្ថបទណាដែលខុសក្រមសីលធម៌នោះទេ។

តែទោះជាយ៉ាងណាកន្លងមករដ្ឋមន្រ្តីព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ក្នុងកិច្ចប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ថា ស្ថាប័នព័ត៌មានណា ផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងនឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាបណ្ណតែម្តង គ្មានការលើកលែងនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក