ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តកំពង់ស្ពឺ ហាមពលរដ្ឋដុតផាវ លេងល្បែងស៊ីសង និងដុតក្រដាសសែននៅលើចិញ្ចើមផ្លូវសាធារណៈ

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញបំរាមហាមពលរដ្ឋក្នុងខេត្តកំពង់ស្ពឺដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ លេងល្បែងស៊ីសង ការដុតក្រដាសសែននៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈនៅថ្ងៃចូលឆ្នាំចិន និងវៀតណាម។

រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានហាមលើការហែរក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ករណីខាងលើនេះ រដ្ឋបាលខេត្តបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូល ផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ តាមច្រកចូលខេត្តកំពង់ស្ពឺ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនោះ ដែលមានតាំងលក់ នៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តព្រមានថាក្នុងករណីជនណាបំពានលើសេចក្តីបំរាមនេះ ឬប្រព្រឹត្តល្មើសបង្កឲ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ នឹងប្រឈមទទួលទោសតាមច្បាប់ជាធរមាន។

រដ្ឋបាលខេត្តណែនាំឱ្យពលរដ្ឋដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត ជាមួយនឹងការអំពាវនាវឱ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះការអុជទៀនធូប ក្រដាសសែន ភ្លើង ចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។

រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីបំរាមនេះផងដែរ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះការបើកបរ និងអគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំចិន ថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក