ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន៖ ការធ្វើតេស្តរហ័សដោយខ្លួនឯង ពេលសង្ស័យឆ្លងជំងឺកូវីដ-១៩ អាចជួយសង្គ្រោះ និងព្យាបាលបានទាន់ពេលវេលា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯងក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង និងព្យាបាលបានទាន់ពេលវេលា។

លោកស្រី ឱ វណ្ណឌីន ថ្លែងដូច្នេះថា៖ «សូមកុំភ្លេច ការធ្វើតេស្តរហ័សដោយខ្លួនឯង គឺជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំ និងព្យាបាលបានទាន់ពេលវេលា! ធ្វើតេស្តរហ័ស និងព្យាបាលរហ័ស ជាមធ្យោបាយដ៏ល្អជួយអាយុជីវិតលោកអ្នកពីសត្រូវអត់ស្រមោល កូវីដ-១៩»

លោកស្រី ឱ វណ្ណឌីន ប្រាប់ដល់អ្នកឆ្លងជំងឺកូវីដ-១៩ ត្រូវនៅដាច់ដោយឡែកចៀសវាងការចម្លងបន្តទៅក្រុមគ្រួសារ ឬទៅអ្នកដទៃ។

លោកស្រី បានប្រាប់ពលរដ្ឋទាំងអស់នៅថ្ងៃបុណ្យចូលឆ្នាំចិនបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួនពីការចម្លង វីរុសកូវីដ-១៩ «៣ការពារ និង ៣កុំ» និងបន្តទៅទទួលយកការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញបន្តបន្ទាប់។

លោកស្រីបាននិយាយថា៖ «បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ហើយពពួកអូមីក្រុងបំប្លែងខ្លួនថ្មីៗ ក៏កំពុងតែចរាចរនៅលើសាកលលោក និងនៅក្នុងតំបន់ផងដែរ»

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលនិយាយបន្ថែមថា បើពលរដ្ឋម្នាក់ៗអាចធ្វើរឿងទាំងនេះបាន នោះនឹងចូលរួមចំណែកកាត់បន្ថយបានជាអតិប្បរមានូវការចម្លងបន្ត កាត់បន្ថយអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងកម្រិតស្ថានភាពធ្ងន់ធ្ងរ ព្រមទាំងអាចសន្សំសំចៃថវិកាពីការចំណាយលើការថែទាំព្យាបាលជំងឺធ្ងន់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក