ក្រុមប្រទេស G7 សម្លឹងរកផែនការផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលនៅអ៊ីតាលី | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ | កូរ៉េខាងជើង- រុស្សីលើកសរសើរអំពីទំនាក់ទំនងការទូតរួ​មគ្នា ខណៈលេចឮចចាមរ៉ាមអំពីដំណើរទស្សនកិច្ចរបស់លោកពូទីន | នាយករដ្ឋមន្ត្រីអរគុណដល់ក្រុមអ្នកសាងសង់នៃគម្រោងរំដោះទឹកជំនន់រាជធានីភ្នំពេញ |

មនុស្សស្នាក់នៅកម្ពុជាជាង៥,២៤លាននាក់បានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ: មនុស្សសរុបចំនួន ៥,២៤០,១៥៩នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ៤,០០២,៧៦៦នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃពុធ ទី១៤ ខែកក្កដា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ ដែលជាគោលបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឥឡូវនេះគឺសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន៥២.៤០%ហើយ។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៉ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ១,៨៣១,៩១៥ដូស ខណៈចាក់លើកទី២អស់ ១,៤៥៦,១៨៧ដូស។ វ៉ាកសាំងម៉ាក Covishield (AstraZeneca) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស និងវ៉ាក់សាំងម៉ាកស៉ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៣,២៤២,៦៣៦ដូស ខណៈចាក់លើកទី២អស់ ២,៣៨៨,៨៤៣ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក