ភ្នំពេញ៖ នៅថ្ងៃទី១៩ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់ និងមានអ្នកជំងឺជាសះស្បើយ ចំនួន២នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ មករា ២០២៣។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៧២នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦០២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤១ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៤៧ករណី(ជាប្រភេទអូមីក្រុង) ៕