ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ អំពាវនាវពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នចំពោះអគ្គិភ័យកើតឡើងនៅថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានអំពាវនាវពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍នៅពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ។ ទន្ទឹមនេះក៏ត្រូវប្រុងប្រយ័ត្នចំពោះអគ្គិភ័យផងដែរ។

សម្តេចតេជោអំពាវនាវបែបនេះដោយសារសម្តេចមានក្តីកង្វល់អំពីគ្រោះថា្នក់ចរាចរណ៍ដែលច្រើនតែកើតឡើងនៅពិធីបុណ្យទាន។ សម្តេចបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា៖ «កុំឱ្យអាពេលចូលឆ្នាំនេះ គេសប្បាយចូលឆ្នាំ ឯងកើតទុក្ខ បុណ្យខ្មោច»

សម្តេចតេជោបានសុំអង្វរកដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការគោរពច្បាប់ចរាចរណ៍ ខណៈសម្តេចកត់សម្គាល់ឃើញថា ចូលឆ្នាំចិន តែស្រវឹងខ្មែរ។ សម្តេចតេជោថា នេះជាមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

សម្តេចបានមានប្រសាសន៍ថា៖ «សូមឱ្យបងប្អូនទទួលការសប្បាយរីករាយ នៅក្នុងឱកាសចូលឆ្នាំចិនវៀតណាម ដែលអ្នកសែស្រឡាយចិនសប្បាយរីករាយទៅ តែធ្វើម៉េចកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យដែលកើតឡើងដោយសារការធ្វេសប្រហែសលើការសែនទេវតា និងសែនដូនតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក