ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ថាពីថ្ងៃនេះទៅមិនលើកលែង និងមិនអត់ឱនដល់អ្នកវាយប្រហារបក្សប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំថាក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជន សម្ដេចមិនឱ្យអ្នកឯងមកប្រមាថគណបក្សប្រជាជនកម្ពុជានោះទេ។ សម្ដេចបញ្ចាក់ថា ពីថ្ងៃនេះទៅមិនលើកលែង និងមិនអត់ឱនដល់អ្នកដែលប្រមាថគណបក្សប្រជាជននោះឡើយ។

ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថា៖ «ពីថ្ងៃនេះទៅមិនលើកលែងមិនអត់ឱន តាំងពីក្រោមដល់លើ បើត្រូវវាយខ្នោះ គឺវ៉ៃក្នុងភ្លាម មិនត្រូវរញ៉េរញ៉ៃ។ [..] ឯងសមនឹងគុកអញប្រាប់អ្ហែង។ ត្រីនៅក្នុងកន្ត្រកអញចាប់ឯងចាក់កស៊ីវេលាក៏បានដែរ»។

សម្ដេចថាប្រតិកម្មរបស់សម្ដេចពេលនេះគឺចេញមកពីសម្ដីរបស់ក្រុមប្រឆាំង ដែលប្រមាទ និងវាយប្រហារបក្សប្រជាជនទើបធ្វើឱ្យសម្ដេចនិយាយបែបនេះ។

សម្ដេចថា៖ «បើអ្នកឯងមិននិយាយប៉ះគេតើគេទៅធ្វើឯណា»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក