ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ថវិកាជាតិឆ្នាំ២០២៣ គឺជាថវិកាសម្រាប់បម្រើឲ្យមនុស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាមិនមានគោលដៅក្នុងការពង្រីកថវិកាលើវិស័យការពារជាតិ និងសន្ដិសុខនោះទេ តែគិតលើការអភិវឌ្ឍន៍ធនធានមនុស្សវិញ។

ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថាវិស័យ៣ ដែលអាចកែប្រែសង្គមទៅជាសង្គមជឿនលឿនគឺតម្រូវការផ្នែក វិស័យអប់រំ សង្គមកិច្ច និងសុខាភិបាល។

សម្ដេចថា៖ «អញ្ចឹងពិតជាមានការកើនក្នុងកម្រិតណាមួយដែលជាបញ្ហាល្អដែលជាការវិនិយោគឲ្យមនុស្ស ការពារជីវិតមនុស្ស»

សម្ដេចថា ថវិកាជាតិឆ្នាំ២០២៣ គឺជាថវិកាសម្រាប់បម្រើឲ្យមនុស្សតែម្ដង។

រដ្ឋាភិបាលគ្រោងចាយលុយក្នុងឆ្នាំ២០២៣ មានចំនួន ៣៩ ២០៦ ២០៥លានរៀល ដែលស្មើនឹងជាង ៩ ៨០០លានដុល្លារអាមេរិក មានកំណើន ១៣% បើធៀបនឹងគម្រោងចំណាយឆ្នាំ២០២២ ក្នុងនោះចំណាយលើប្រាក់ខែមន្ត្រីអស់ជាង ៥ ៧០០លានដុល្លារអាមេរិក និងចំណាយសម្រាប់ការវិនិយោគនិងសងបំណុលជាង ៤ពាន់លានដុល្លារអាមេរិក។

យោងតាមខ្លឹមសារច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ លុយជិត ១ម៉ឺនលានដុល្លារនេះត្រូវចំណាយលើវិស័យចំនួន៤ធំៗ ដែលមានដូចជាវិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ វិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច។

ក្រសួងអប់រំនៅតែទទួលបានការទម្លាក់ថវិការពីរដ្ឋច្រើនជាងគេដដែលមានមានតម្លៃប្រមាណជិត ១ពាន់លានដុល្លារ ក្រសួងសុខាភិបាលទទួលបានជាង ប្រាំពីររយលានដុល្លារ ក្រសួងការពារជាតិជិត ប្រាំពីររយលានដុល្លារ ប្រហាក់ប្រហែលនិងក្រសួងសាធារណការ ខណៈក្រសួងមហាផ្ទៃ ទទួលបានជាង ៥៦០លានដុល្លារអាមេរិក ហើយក្រសួងសង្គមកិច្ច ទទួលបានជាង ៣៦៧លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក