ភ្នំពេញ៖ នាយករដ្ឋមន្ត្រីប្រកាសឲ្យរើសពេទ្យបន្ថែម ២០០នាក់បន្ថែមទៀត បន្ថែមលើបុគ្គលិកបច្ចុប្បន្ន ១ ០០០នាក់ ដើម្បីធ្វើការនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព។
ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថា៖ «សង្គមដែលមានការជឿនលឿនគឺតម្រូវការផ្នែកវិស័យអប់រំ សង្គមកិច្ច សុខាភិបាល។ កាលណាកាលផ្ដោតលើវិស័យហ្នឹងគឺវាល្អវិញទេសម្រាប់ប្រទេសមួយ។ [...] ចាប់ពីពេលនេះទៅគឺវិស័យសុខាភិបាលហ្នឹងអប់រំគឺត្រូវបានចាត់ទុកវាអាទិភាពជាងគេ»។
ក្រៅពីសម្ដេចក៏ប្រកាសឲ្យរើសបុគ្គលិកជាប់កិច្ចសន្យាដូចជា អ្នកបើករថយន្ត អ្នកសំអាតចំនួន ៣០០នាក់បន្ថែមទៀតផងដែរ៕









