ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រវត្តិចូលឆ្នាំចិនទាក់ទងនឹងព័ណ៌ក្រហម

ភ្នំពេញ៖ បុណ្យចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺជាពិធីបុណ្យដ៏ធំសម្រាប់ពលរដ្ឋចិន និងពលរដ្ឋដែលកាត់សែស្រឡាយចិន ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ចូលឆ្នាំចិនឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣។

លោកគ្រូចិនសែ កុក ឡុង បានប្រាប់ឱ្យ EAC news ដឹងថាពិធីបុណ្យចូលឆ្នាំចិនមានប្រវត្តិទាក់ទងរឿងព្រេងរបស់ជនជាតិចិន ដោយបុរាណកាលមកមានសត្វចម្លែកមួយឈ្មោះនៀន សាហាវជាងសត្វខ្លារខិន បានមកអុកឡុកមនុស្សដោយចាប់មនុស្សធ្វើជាចំណី ហើយវាតែងតែចេញមកចាប់មនុស្សនៅពេលប្រជាកសិករច្រូតស្រូវហើយ។ ដូច្នេះហើយពលរដ្ឋចិនតែងតែច្រូតស្រូវហើយ រត់ចូលទៅក្នុងព្រៃដើម្បីគេចពីសត្វដ៏ចម្លែកនោះ។

បើតាមលោកគ្រូចិនសែ ក្រោយមកទៀត មានកូនក្មេង និងមនុស្សស្រីបាននាំគ្នាពាក់អាវពណ៌ក្រហម ហើយសត្វចម្លែកនោះក៏បានខ្លាចរបស់ដែលមានពណ៌ក្រហម។ បន្ទាប់មកពលរដ្ឋចិនបាននាំគ្នាគិតរិះរកមធ្យោបាយកម្ចាត់សត្វចម្លែកនោះ ដោយពលរដ្ឋខ្លះកាន់ភ្លើង និងពលរដ្ឋខ្លះបំផ្ទុះផាវ ទើបសត្វនៀននោះភ័យខ្លាច។

ចាប់ពីពេលនោះមក ពលរដ្ឋចិនបានចាត់ទុករបស់ពណ៌ក្រហម និងសំឡេងខ្លាំងៗពីផាវ គឺជាអាវុធដែលអាចបណ្តេញសត្វចម្លែកមួយនេះចេញផុតពីភូមិ ទើបបង្កើតឱ្យមានប្រពៃណីបុណ្យចូលឆ្នាំចិន ដុតផាវ លោតម៉ង់សាយ ព្យួរគោមក្រហម បិតក្រដាសក្រហម ជូនអាំងប៉ាវក្រហមជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក