ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

ករណីសិស្សស្រីៗវ៉ៃគ្នាអយ្យការខេត្តកំពង់ធំបន្តស្រាវជ្រាវ ខណៈរបាយការណ៍នគរបាលថាសិស្សដែលនៅពីក្រោមគេជាអ្នកវ៉ៃគេមុន

ភ្នំពេញ៖ ព្រះរាជអាជ្ញាខេត្តកំពង់ធំកំពុងស្រាវជ្រាវ និងប្រមូលរបាយការណ៍ពីករណីសិស្សស្រី ២នាក់វ៉ៃគ្នាផ្អើលហ្វេសបុក និងត្រូវបានចុះផ្សាយក្មេងស្រី ៣នាក់ព្រួតវាយក្មេងម្នាក់ដែលកំព្រាឳពុកម្ដាយ ដែលបង្កឱ្យមានការខឹងសម្បារពីមហាជន។

អ្នកនាំពាក្យអយ្យការខេត្តកំពង់ធំ លោក សាយ វាសនា បានប្រាប់ EAC News នៅល្ងាចថ្ងៃទី១៨ ខែមករានេះ ថាតាមរបាយការណ៍សមត្ថកិច្ចដែលបានបញ្ជូនមកតុលាការគឺមិនដូចការចុះផ្សាយមួយចំនួននោះទេ។ លោកបញ្ជាក់ថាករណីនេះគឺជារឿងគំនុំរបស់សិស្សដែលរៀនថ្នាក់ជាមួយគ្នា ហើយហៅគ្នាទៅវាយគ្នាយកចាញ់យកឈ្នះ ដែលសិស្សស្រីដែលនៅក្រោមគឺជាអ្នកវាយគេមុន និងហាមមិនឱ្យសិស្សដទៃទៀតជួយនោះទេ។

តាមរបាយការណ៍គឺសិស្សទាំងពីរនោះគឺជាកូនកំព្រាឳពុកម្ដាយដូចគ្នាមិនមែនម្ខាងមានឪពុកម្ដាយទៅវាយលើក្មេងដែលកំព្រានោះទេ។

ទោះជាយ៉ាងណាលោក សាយ វាសនា បន្តថាករណីនេះអយ្យការខេត្តនឹងបន្តស្រាវជ្រាវបន្តទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

គួរឱ្យដឹងផងដែរថាកាលពីប៉ុន្មានថ្ងៃមុនមានការបង្ហោះវីដេអូនៃការវាយគ្នារវាងសិស្សស្រី ២នាក់ដែលថាបានកើតឡើងនៅវិទ្យាល័យតាំងក្រសាំងក្នុងខេត្តកំពង់ធំ ដែលថានៅមិនទាន់មានចំណាត់ការពីអាជ្ញាធរនៅឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក