ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

អ៊ុយក្រែន៖ មនុស្ស ១៨នាក់បានស្លាប់ រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនផងដែរ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរកន្លែងបណ្តុះកូនមួយនៅជាយក្រុងភាគខាងកើតនៃរដ្ឋធានីគៀវ។

កុមារបីនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ និង ១៥នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។

លោករដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន Denys Monastyrsky ជាមួយនឹងអនុរដ្ឋមន្ត្រីទីមួយ និងរដ្ឋលេខាធិការម្នាក់ក៏បានស្លាប់ផងដែរ នៅពេលដែលឧទ្ធម្ភាគចក្របានធ្លាក់នៅជាយក្រុង Brovary។

Yevhen Yenin ជាអនុរដ្ឋមន្ត្រីទីមួយ ខណៈ Yurii Lubkovich ជារដ្ឋលេខាធិការ ដែលភារកិច្ចគឺរៀបចំការងាររបស់ក្រសួង។ មុនពេលគាត់ផ្លាស់ទៅក្រសួងមហាផ្ទៃ លោក Yenin បានដើរតួយ៉ាងសំខាន់ក្នុងការតំណាងឱ្យរដ្ឋាភិបាលអ៊ុយក្រែននៅបរទេស។

ទីប្រឹក្សាក្រសួងមហាផ្ទៃលោក Anton Herashchenko បាននិយាយថា បុរសទាំងបីនាក់គឺជាមិត្តភ័ក្តិ និងជារដ្ឋបុរស ដែលបានធ្វើការដើម្បីធ្វើឱ្យអ៊ុយក្រែនកាន់តែរឹងមាំ។

គាត់បាននិយាយនៅលើហ្វេសប៊ុកថា "យើងនឹងចងចាំអ្នកជានិច្ច។ គ្រួសាររបស់អ្នកនឹងត្រូវបានយកចិត្តទុកដាក់"។

លោក Denys Monastyrsky អាយុ ៤២ឆ្នាំ គឺជាសមាជិកដ៏លេចធ្លោម្នាក់នៃគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី Volodymy Zelensky ហើយបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពជាសាធារណៈអំពីជនរងគ្រោះដែលបណ្តាលមកពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីចាប់តាំងពីអ៊ុយក្រែនត្រូវបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២។

អគ្គស្នងការនគរបាលជាតិអ៊ុយក្រែន លោក Ihor Klymenko បានសរសេរនៅលើ Facebook ថា ឧទ្ធម្ភាគចក្រនេះជារបស់សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់ប្រទេសអ៊ុយក្រែន។

Monastyrsky គឺជាជនរងគ្រោះអ៊ុយក្រែនដែលមានឋានៈខ្ពស់បំផុតចាប់តាំងពីសង្គ្រាមរុស្ស៊ីបានចាប់ផ្តើម បើទោះជាមិនមានការចង្អុលបង្ហាញថាការធ្លាក់នេះមានអ្វីលើសពីគ្រោះថ្នាក់ក៏ដោយ។

អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko បាននិយាយថា រដ្ឋមន្ត្រីបានកំពុងធ្វើដំណើរទៅកាន់ "កន្លែងក្តៅ" នៃសង្រ្គាម នៅពេលដែលឧទ្ធម្ភាគចក្ររបស់គាត់បានធ្លាក់។

លោក Oleksiy Kuleba ប្រធានរដ្ឋបាលយោធាក្នុងតំបន់របស់ទីក្រុង Kyiv បាននិយាយថា សោកនាដកម្មនៅក្នុងទីក្រុង Brovary បានធ្វើឱ្យមនុស្ស ២៩នាក់រងរបួស និង ១៨នាក់បានស្លាប់។

ក្រោយពេលកើតហេតុ អគ្គិភ័យបានឆាបឆេះនៅជិតសាលាមត្តេយ្យ ហើយកុមារនិងបុគ្គលិកត្រូវបានរើចេញពីអគារ។ បំណែកនៃឧទ្ធម្ភាគចក្រត្រូវបានគេមើលឃើញនៅខាងក្រៅអគារដែលកំពុងឆេះ។

វាងងឹត និងមានអ័ព្ទនៅពេលធ្លាក់ ហើយរបាយការណ៍ដំបូងបង្ហាញថា ឧទ្ធម្ភាគចក្របានបុកកន្លែងបណ្តុះកូនឈើ មុនពេលធ្លាក់នៅជិតអគារលំនៅដ្ឋានមួយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក