ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន អនុញ្ញាតឱ្យភាពយន្ត Marvel អាចចាក់បញ្ចាំងក្នុងប្រទេសរបស់ខ្លួនឡើងវិញ

សហរដ្ឋអាមេរិក៖ Marvel Studio របស់ក្រុមហ៊ុន Walt Disney នៅថ្ងៃទី១៨ ខែមករានេះបានប្រកាសថា សម្រាប់ខែកុម្ភៈខាងមុខនេះខ្សែភាពយន្តធំចំនួន ២ រួមមាន Black Panther : Wakanda Forever និងខ្សែស្រឡាយនៃភាពយន្ត Ant-Man នឹងត្រូវកំណត់ថ្ងៃចាក់បញ្ចាំងនៅក្នុងប្រទេសចិន ដែលជាការអនុញ្ញាតឱ្យមានការចាក់បញ្ចាំងភាពយន្ត Marvel ឡើងវិញជាលើកដំបូងនៅរោងភាពយន្ត​ប្រទេសចិន ក្រោយរយៈពេលជាង ៤ឆ្នាំ។

Marvel បានធ្វើការប្រកាសលើបណ្តាញសង្គម Weibo ថា ខ្សែភាពយន្ត Black Panther : Wakanda Forever នឹងត្រូវធ្វើការចាក់បញ្ចាំងនាថ្ងៃទី០៧ ខែកុម្ភៈខាងមុខនេះ ខណៈខ្សែភាពយន្ត Ant-Man and the Wasp: Quantumania នឹងត្រូវធ្វើការចាក់បញ្ចាំងនៅ១០ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅគ្រប់រោងភាពយន្តក្នុងប្រទេសចិន។ 

តាមការកំណត់កាលបរិច្ឆេទនេះមានន័យថា ភាពយន្តទី៣ នៃខ្សែស្រឡាយរឿង Ant-Man ដែលនឹងធ្វើការចាក់បញ្ចាំងឡើងវិញនៅប្រទេសចិននេះ នឹងធ្វើឡើងនៅថ្ងៃចាក់បញ្ចាំងជាផ្លូវការទូទាំងពិភពលោក រួមទាំងការចាក់បញ្ចាំងនៅសហរដ្ឋអាមេរិកផងដែរ។ ដោយឡែក ចំពោះភាពយន្ត Black Panther : Wakanda Forever ជាការចាក់បញ្ចាំងសាជាថ្មី ក្រោយភាពយន្តនេះបានចាក់បញ្ចាំងជាផ្លូវការតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។ 

ទីផ្សារនៅប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់ Marvel ដោយខ្សែភាពយន្តទីមួយ Black Panther ធ្លាប់ប្រមូលចំណូលបានជាង ១០៥លានដុល្លារអាមេរិក ខណៈភាពយន្ត Ant-Man វគ្គ២ ប្រមូលបានចំណូល ១២១លានដុល្លារអាមេរិក។ នេះបើផ្អែកតាមទិន្នន័យរបស់ Box Office Mojo។

ការចាក់បញ្ចាំងភាពយន្តធំៗទាំងពីរនៅក្នុងខែកុម្ភៈនេះ គឺជាលើកដំបូងក្រោយពីការចាក់បញ្ចាំងរឿង Spider-Man : Far From Home ដែលជាភាពយន្តចុងក្រោយបង្អស់របស់ Marvel នៅក្នុងរោងភាពយន្តរបស់ប្រទេសចិន។ កន្លងមក អាជ្ញាធរចិនមិនដែលបញ្ជាក់ពីមូលហេតុនៃការមិនអនុញ្ញាតឱ្យមានភាពយន្តរបស់ក្រុមហ៊ុន Walt Disney ចាក់បញ្ចាំងនៅចិនឡើយ សូម្បីតែរឿង Hero បែបអាស៊ី Shang-Chi and the Legend of the Ten Rings ក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក