រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

រដ្ឋាភិបាលស្រីលង្កា ត្រៀមកាត់បន្ថយចំណាយថ្នាក់ជាតិ ៦ភាគរយនៅឆ្នាំ២០២៣

ស្រីលង្កា៖ គណៈរដ្ឋមន្រ្តីប្រទេសស្រីលង្កាបានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលនឹងកាត់បន្ថយការចំណាយថវិកាឡើងវិញរបស់ខ្លួនចំនួន ៦% ក្នុងឆ្នាំ ២០២៣ ខណៈដែលប្រទេសទាំងមូលកំពុងរួមដៃគ្នាប្រយុទ្ធនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលប្រាំពីរទសវត្សរ៍ចុងក្រោយ ហើយរដ្ឋាភិបាលកំពុងស្វែងរកការគាំទ្រពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក Bandula Gunawardana បានប្រាប់អ្នកយកព័ត៌មានថា គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើសំណើពន្យារពេលបើកប្រាក់ខែរបស់បុគ្គលិកសាធារណៈមួយចំនួន ដើម្បីគ្រប់គ្រងលើបញ្ហាហិរញ្ញវត្ថុសាធារណៈ។ លោក Gunawardana បានថ្លែងថា៖ "នៅក្រោមរបបនៃរដ្ឋាភិបាលជាបន្តបន្ទាប់ ប្រទេសស្រីលង្កាបានបោះពុម្ពប្រាក់ជាច្រើនដើម្បីភ្ជាប់គម្លាតរវាងចំណូលសាធារណៈ និងការចំណាយ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុ និងការព្យាយាមរបស់យើងដើម្បីទទួលបានការគាំទ្រពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មានការដាក់កម្រិតលើការបោះពុម្ពប្រាក់ ដូច្នេះជម្រើសតែមួយគត់របស់យើងគឺកាត់បន្ថយការចំណាយ"។

រដ្ឋាភិបាលស្រីលង្កាកំពុងព្យាយាមយ៉ាងខ្លាំងក្លា ក្នុងការដោះស្រាយវិបត្តិបំណុលជាអន្តរជាតិរបស់ខ្លួនក្នុងទំហំ ២,៩ពាន់លានដុល្លារអាមេរិក ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានអនុម័តកាលពីខែកញ្ញា ឆ្នាំ២០២២។

លោក Gunawardana បានបន្ថែមថា៖ "ការពិភាក្សាជាមួយអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីរួមទាំងឥណ្ឌា និងចិន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលរបស់ប្រទេសស្រីលង្កាកំពុងដំណើរការយ៉ាងល្អ ហើយយើងសង្ឃឹមថានឹងស្វែងរកការគាំទ្រពី IMF នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ នេះ"។ ធនាគារកណ្តាលរបស់ស្រីលង្ការំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកត់ត្រាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចបន្តិចម្តងៗចាប់ពីឆមាសទីពីរនៃឆ្នាំ២០២៣ និងដើម្បីរក្សានូវសន្ទុះកំណើនលើសពីនេះជាបន្តបន្ទាប់"៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក