ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហេតុអ្វីនិយមជឿលើ «ដើមផ្កាអង្គាសីល និងដើមក្រូច» នៅថ្ងៃចូលឆ្នាំចិន?

ភ្នំពេញ៖ «ផ្កាអង្គាសីល និងដើមក្រូច» គឺជាដើមផ្កា និងផ្លែដ៏សំខាន់ដែលពលរដ្ឋខ្មែរសែស្រឡាយចិននិយមទិញមកតាំងក្នុងផ្ទះព្បួរអមជាមួយអាំងប៉ាវក្រហមក្នុងពិធីបុណ្យចូលឆ្នាំចិន។ ពលរដ្ឋចិនមានជំនឿតៗគ្នាថា ការតាំងដើមផ្កាអង្គាសីល និងដើមក្រូច អាចនាំលាភសំណាង និងរកស៊ីមានបាន។

លោកគ្រូចិនសែ កុក ឡុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC news ថា តាមជំនឿចិន គេដាំដើមផ្កាអង្គាសីល ឬដើមផ្កាអង្គាលឿង ដាក់ក្នុងថើងដើម្បីរក្សាទុកក្នុងផ្ទះបានយូរ ដោយមានជំនឿថា ប្រសិនផ្ការីកក្នុងថ្ងៃចូលឆ្នាំខ្មែរ៣ថ្ងៃនោះបានន័យថាគ្រួសារនោះមានលុយហូរហៀរច្រើន។ ប៉ុន្តែប្រសិនផ្ការីកមុនចូលឆ្នាំចិន ឬក្រោយចូលឆ្នាំចិនបានរីក គ្រួសារនោះនឹងរកស៊ីមិនសូវធូរធារពេញមួយឆ្នាំ។

លោកគ្រូចិនសែរូបនេះបានមានប្រសាសន៍ដូច្នេះថា៖ «ផ្កាអង្គាសីលដែលល្អលេខមួយ គឺដាំ ឥឡូវគេដាំខ្លួនឯងច្រើនណាស់ ផ្ការីកដល់កន្លះខែ បើអត់ទេ ៧ថ្ងៃ យ៉ាងយូរល្អគឺ៣ថ្ងៃ (ចូលឆ្នាំចិន) ប្រសិនរីកជ្រុះអស់ ចិនហៅថាសយហើយ មិនទាន់ចូលឆ្នាំផង លុយចាយអស់»។

ទន្ទឹមនេះដើមផ្លែក្រូច ក៏ជាដើមដែលមានផ្លែដែលពលរដ្ឋចិននិយមដាក់តាំងលម្អក្នុងផ្ទះផងដែរ។ លោកគ្រូចិនសែ កុក ឡុង បញ្ជាក់ថា ការដាក់តាំងដើមក្រូច គឺមានន័យថាអាចនាំលាភសំណាងចូលក្នុងគ្រួសារពេញមួយឆ្នាំ។

មុនចូលឆ្នាំចិនមកដល់ ពលរដ្ឋខ្មែរសែស្រឡាយចិនជាច្រើនម្នីម្នាទិញគ្រឿងរណ្តាប់សែនត្រៀមទទូលទេវតាឆ្នាំថ្មី និងសែនជូនញាតិសន្តានដែលបានចែកឋាន ខណៈឆ្នាំនេះនៅតាមផ្សារ ដងផ្លូវមួយចំនួនមានអាជីវករជាច្រើនមមាញឹកក្នុងការលក់ផ្កា លក់ជ្រូកខ្វៃ មាន់ទាខ្វៃ ផ្លែឈើ និងគ្រឿងរណ្តាប់សែននានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក