ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រឹត្តិការណ៍ Formula One ឆ្នាំ២០២៣ នឹងធ្វើការប្រណាំងនៅ ២៣ទីលាន

អង់គ្លេស៖ ការប្រណាំងកាំជ្រួចលើវាលរាប Formula One ឆ្នាំ២០២៣នេះ នឹងធ្វើឡើងនៅលើទីលានចំនួន ២៣ប៉ុណ្ណោះ ប៉ុន្តែនៅតែជាចំនួនទីលានច្រើនបំផុតដដែល និងច្រើនជាងរដូវកាល ២០២២ ចំនួន ១ទីលាន ខណៈដែលកាលវិភាគប្រណាំង F1 ឆ្នាំនេះ នឹងមានចន្លោះសម្រាករយៈពេល ៤សប្តាហ៍នៅខែមេសា ក្រោយពីការសម្រេចមិនមានការជ្រើសរើសទីលានជំនួសកម្មវិធីដែលត្រូវបានលុបចោលនៅប្រទេសចិន។

ការប្រណាំងនៅលើទីលាន ក្នុងទីក្រុងសៀងហៃ ដែលដើមឡើយគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គឺជាទីលានទី៤ ក្នុងចំណោម ២៤ទីលាន ត្រូវបានសម្រេចលុបចោលសាជាថ្មីម្តងទៀតកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដែលជាការប្រកាសលុបចោលជាលើកទី៤ ក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ដោយផ្អែកលើវិធានការដ៏តឹងរ៉ឹងពាក់ព័ន្ធនឹងការទប់ស្កាត់វីរុសកូវីដ-១៩។

គណៈកម្មាធិការ F1 បានប្រកាសជាផ្លូវការថា នៅឆ្នាំ២០២៣ នេះ នឹងមានកម្មវិធីប្រណាំងលើទីលានចំនួន ២៣ ដែលកម្មវិធី និងទីលានដែលបានគ្រោងទុក នឹងត្រូវរក្សាដដែលដោយពុំមានការផ្លាស់ប្តូរឡើយ។ ការសម្រេចនេះនឹងនាំឱ្យមានការសម្រាកចន្លោះរយៈពេលវែង ដោយការប្រណាំងទីលានទី៣ នៅប្រទេសអូស្រ្តាលី ក្នុងទីក្រុងមែលប៊ន នឹងធ្វើឡើងនៅថ្ងៃទី០២ ខែមេសា និងទីលានទី៥ នៅទីក្រុង បាគូ ប្រទេសអាហ្សេបៃហ្សង់ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា។

ប្រភពនានាបានប្រាប់មកកាន់សារព័ត៌មានថា ក្រុមការងាររៀបចំការប្រកួត GP ក្នុងប្រទេសចិន ក៏បានស្វែងរកលទ្ធភាពនៃការរៀបចំព្រឹត្តិការណ៍នេះឡើងវិញផងដែរ ក្រោយពីរដ្ឋាភិបាលចិនបានប្រកាសបន្ធូរបន្ថយវិធានការកូវីដ-១៩ ប៉ុន្តែត្រូវបានបដិសេធសំណើនេះដោយផ្អែកលើបញ្ហានៃការដឹកជញ្ជូន។

ការប្រកួត F1 ឆ្នាំ២០២៣នេះ ក៏បានវិលត្រឡប់ទៅកាន់ទឹកដីទីក្រុងដូហា ប្រទេសកាតា វិញផងដែរ ព្រមទាំងមានការប្រណាំងពេលយប់នៅទីក្រុង ឡាស វេហ្កាស៍ សហរដ្ឋអាមេរិកផងដែរ ។ កីឡាករសញ្ជាតិហូឡង់ Max Verstappen របស់ក្រុម Red Bull នឹងតាមប្រមាញ់ការគ្រងជើងឯកជាលើកទី៣ ជាប់ៗគ្នា ស្របពេលដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែមីនា នៅប្រទេសបារ៉ែន។ ការប្រកួត F1 ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នាថ្ងៃទី ២៦ ខែវិច្ឆិកា នាទីក្រុង អាប៊ូ ដាប៊ី រាជាណាចក្រអារ៉ាប់អេមីរ៉ាត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក