ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ផ្ទះពលរដ្ឋតាមស្ទឹងព្រែកត្នោតចំនួន ៥ខ្នងត្រូវបានបាក់ស្រុតចូលក្នុងស្ទឹង

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ស្ថានភាពទឹកជំនន់នៅក្នុងខណ្ឌដង្កោបានស្រកចុះទៅវិញហើយ ប៉ុន្តែផ្ទះពលរដ្ឋរស់នៅតាមសណ្តរស្ទឹងព្រែកត្នោតចំនួន ៥ខ្នងក្នុងសង្កាត់ស្ពានថ្ម ត្រូវបានបាក់ស្រុតលិចចូលក្នុងស្ទឹងខូចខាតទាំងស្រុង។

អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ប្រាប់ EAC news ថា ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីទឹកជំនន់បានស្រក ដីទន់ក៏បានធ្វើឱ្យបាក់ស្រុតចុះលិចចូលទឹកស្ទឹងតែម្តង។

លោកគូសបញ្ជាក់ថា ផ្ទះដែលរងការខូចខាតនោះ ភាគច្រើនជាប្រភេទផ្ទះប្រក់ស័ង្កសី។ បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា ករណីនេះពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ។

លោកបន្តថា សមត្ថកិច្ចកំពុងតែស្វះស្វែងអន្តរាគមន៍ជួយរើអ៊ីវ៉ាន់ និងទ្រព្យសម្បត្តិពលរដ្ឋរងគ្រោះដោយសារការបាក់ស្រុត។

សូមបញ្ជាក់ថា ពលរដ្ឋជាង ១ពាន់គ្រួសាររស់នៅក្នុងសង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ រងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងដែលហូរពីខេត្តកំពង់ស្ពឺ រួមមានសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម សង្កាត់ក្រាំងពង្រ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ព្រែកកំពឹស សង្កាត់ជើងឯក សង្កាត់ព្រៃស សង្កាត់ដង្កោ និងសង្កាត់ព្រៃវែង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក