ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហេតុការណ៍វាយប្រហារលើអគារទីក្រុង Dnipro បណ្តាលឱ្យមនុស្សស្លាប់សរុប ៤៤នាក់

អ៊ុយក្រែន៖ នៅថ្ងៃអង្គារ ទី១៧ ខែមករានេះ អាជ្ញាធរអ៊ុយក្រែនបានប្រកាសបញ្ឈប់នូវប្រតិបត្តិការស្រាវជ្រាវ និងរុករកជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារលំនៅឋាន Apartment មួយកន្លែង ស្ថិតនៅភាគខាងកើតនៅទីក្រុង Dnipro ខណៈរបាយការណ៍ពីអ្នកស្លាប់ក្នុងហេតុការណ៍នេះ ត្រូវបានរាយការណ៍ថាមានចំនួន ៤៤នាក់។

ភ្នាក់ងារសេវាសង្គ្រោះបន្ទាន់បញ្ជាក់ថា មានមនុស្សចំនួន ២០នាក់នៅមិនទាន់បានរាប់បញ្ចូល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ហើយបាននិយាយថាមានអ្នកស្លាប់ចំនួនសរុបចំនួន ៤៤ នាក់ ដែលក្នុងនោះរួមមានកុមារចំនួន ៥នាក់។ ក្នុងប្រតិបត្តិការនេះមានមនុស្សចំនួន ៣៩នាក់ត្រូវបានសង្គ្រោះចេញពីអគារបាក់បែក ខណៈមនុស្សសរុបចំនួន ៧៩នាក់បានរងរបួសក្នុងហេតុការណ៍នេះ។

ភ្នាក់ងារសេវាសង្គ្រោះបន្ទាន់ តាមរយៈសារនៅលើបណ្តាញសង្គម Telegram បានសរសេររួមជាមួយរូបភាពនៃប្រតិបត្តិការសង្គ្រោះថា៖ "នៅវេលាម៉ោង ១រសៀល ថ្ងៃទី១៧ ខែមករា (ម៉ោងក្នុងស្រុក) ក្រុមការងាររុករក និងជួយសង្គ្រោះនៅក្នុងទីក្រុង Dnipro នៅតំបន់ដែលមានការរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតត្រូវបានបញ្ចប់រួចរាល់"

គួរបញ្ជាក់ថា ហេតុការណ៍វាយប្រហារគ្រាប់រ៉ុក្កែតដោយរុស្សីលើកនេះ បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតលើជនស៊ីវិល ចាប់តាំងពីយុទ្ធនាការវាយប្រហារដោយគ្រាប់បែកលើទីតាំងនានាប្រមាណជា ៣ខែមកហើយ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា រាងកាយនៃកុមារម្នាក់ត្រូវបានទាញចេញពីគំនរបាក់បែកចុងក្រោយបង្អស់។

រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា អគារលំនៅឋាន Apartment ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល Kh-22។ រុស្សី ដែលបានចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែនតាំងពីខែកុម្ភៈមកបានបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់មីស៊ីលកាលពីថ្ងៃសៅរ៍ ពុំមានគោលបំណងវាយប្រហារទៅអគារស្នាក់នៅរបស់ជនស៊ីវិលឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក