ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្ទះពលរដ្ឋនៅតាមព្រែកថីក្នុងក្រុងតាខ្មៅជិត ៣០ខ្នងស្ម័គ្រចិត្តរុះរើចេញដើម្បីបញ្ចៀសការបាក់ស្រុត

កណ្តាល៖ គិតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មានពលរដ្ឋចំនួន ២៧គ្រួសារដែលរស់នៅតាមសងខាងព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស័្មគ្រចិត្តរុះរើចេញ ដើម្បីបញ្ចៀសការបាក់ស្រុតផ្ទះចូលក្នុងទឹក។

អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ឯក យី វណ្ណដា បានថ្លែងប្រាប់ EAC News ឱ្យដឹងថា គិតត្រឹមព្រឹកនេះ កម្លាំងប្រតិបត្តិការជាច្រើននាក់បន្តជួយរុះរើផ្ទះពលរដ្ឋចំនួន ២៧គ្រួសារដែលបានស្ម័គ្រចិត្តរុះរើ។

លោកថ្លែងថា៖ «ពលរដ្ឋនៅសងខាងព្រែកបានស្ម័គ្រចិត្តរុះរើ កងកម្លាំងរបស់យើងជួយរុះរើ ហើយព្រឹកនេះអាចនឹងរុះរើអស់ហើយ»

បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា ករណីបាក់ស្រុតផ្ទះពលរដ្ឋរស់នៅតាមព្រែកថីនេះ គឺបណ្តាលមកពីទឹកហូរខ្លាំង ដែលហូរពីសណ្តព្រែកត្នោត និងពីកំពង់ស្ពឺ នាំឱ្យហូរច្រោះដី។

ករណីបាក់ច្រាំងព្រែកនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានកើតឡើងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យផ្ទះចំនួន៦ បានបាក់ស្រុតចូលទៅក្នុងទឹកខូចខាតទាំងស្រុង សរុបផ្ទះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ៦១ខ្នង។ នេះបើតាម អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ លោក គីម កុលមុនី បញ្ជាក់ប្រាប់ EAC news។

កាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានយកអំណោយ និងថវិកា ជូនប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុតផ្ទះតាមមាត់ច្រាំងព្រែកថី ចំនួន ៧៧គ្រួសារ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ក្នុងនោះមានអំណោយមនុស្សធម៌ អង្ករ២៥ គីឡូក្រា មី ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ ២យួរ ទឹកសុទ្ធ ១កេស ម៉ាស ១ដុំ អាវរងា កៅស៊ូតង់ចំនួន១ និងថវិកា ២០ម៉ឺនរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក