វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសទីតាំងហានិភ័យចំនួន៥

ភ្នំពេញ: អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៥រួមមាន៖

១, ហាង S Liquor សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន នៅថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង៨៖៥០ ដល់ម៉ោង៩៖០៥ មូលហេតុអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញគ្រឿងស្រវឹងនៅទីតាំងខាងលើនេះ។


២, ធនាគារ អ៊ីអន​ (AEON Specialize Bank) សាខាបូគោ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេង៣ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែកក្កដា​ ឆ្នាំ២០២១ មូលហេតុអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។


៣, បន្ទប់ថែទាំវេជ្ជសាស្ត្រ គ្រូពេទ្យ ស៊ាង ហៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកក្កដា​ ឆ្នាំ២០២១ មូលហេតុអ្នកជំងឺកូវីដ-១៩ រួមជាមួយប្អូន២នាក់ទៀតបានជូនម្ដាយមកចាក់ថ្នាំនៅទីតាំងខាងលើនេះ។ ពេលនេះម្ដាយ ​និងប្អូនម្នាក់ក៏បានធ្វើតេស្ដវិជ្ជមានកូវីដ-១៩។ គ្រូពេទ្យ ស៊ាង ហៃ ដែលជាម្ចាស់គ្លីនិកនេះពុំគោរពតាមវិធានសុខាភិបាលឡើយ។


៤, ធនាគារ ABA សាខាទឹកថ្លា ដែលមានទីតាំងស្ថិតនៅអាគារ A39-A45 ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង១៤៖៥០ ដល់១៧៖០៥ មូលហេតុអ្នកជំងឺ កូវីដ-១៩ មានគ្នា២នាក់បានចូលទៅប្រើប្រាស់សេវានៅទីតាំងខាងលើនេះ។


៥, ក្រុមហ៊ុនមិត្តហ្វូន (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា​ ឆ្នាំ២០២១ មូលហេតុអ្នកជំងឺ កូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ ទីតាំងខាងលើនេះមានអ្នកវិជ្ជមានកូវីដ-១៩ ​ចំនួន៤នាក់។


អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៥នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក