ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋចិនជិត១លាននាក់ សម្រុកឆ្លងដែនទៅហុងកុង ម៉ាកាវ តៃវ៉ាន់ ត្រឹម ១០ថ្ងៃ

ចិន៖ មានប្រជាពលរដ្ឋប្រហែលជិត ១លាននាក់ហើយបានស្នើសុំការអនុញ្ញាតក្នុងការធ្វើដំណើរពីទឹកដីចិនដីគោក ចេញទៅកាន់ហុងកុង តៃវ៉ាន់ និងម៉ាកាវ ចាប់តាំងពីការបើកទ្វារព្រំដែនវិញកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ។

ចំនួនឯកសារបំពេញពាក្យសុំមានចំនួនប្រមាណជា ៩៩៨,០០០ ដែលមានការកើនស្មើនឹងប្រមាណ ១៤៧,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាមុនពេលដែលមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដែលជាពេលវេលាដ៏លំបាកបំផុតរបស់ប្រជាជនចិនក្នុងការធ្វើដំណើរចេញ និងចូលក្នុងប្រទេស។

ទិដ្ឋភាពដ៏ជក់ចិត្ត និងគួរឱ្យចាប់អារម្មណ៍បំផុតបានកើតឡើងនៅច្រកទ្វារអាកាសយានដ្ឋាន កំពង់ផែចំណត និងច្រកព្រំដែន ដែលជាទិដ្ឋភាពពោរពេញដោយមនោសញ្ចេតនានៃការជួបជុំគ្នាឡើងវិញរបស់អ្នកដំណើរ ដែលភាគច្រើនពួកគេខកខានជួបជុំគ្នាជិត ៣ឆ្នាំមកហើយ រាប់ចាប់តាំងពីការផ្ទុះឡើងជាសកលនៃវីរុសកូវីដ-១៩។

មានអ្នកដំណើរម្នាក់ដែលកំពុងរៀបចំឯកសារក្នុងការឆ្លងច្រកព្រំដែន ហ្វូធាន នៃទីក្រុង សិនចិន បានលើកឡើងថា នេះជាពេលវេលាដ៏រីករាយបំផុតមួយដែលនាងបានជួបជុំស្វាមី និងកូនស្រីរបស់នាងឡើងវិញ ក្រោយខានជួបគ្នាប្រកបដោយទឹកភ្នែកនៃការរំភើប។ 

គួរបញ្ជាក់ថា ក្នុងចំណោមការស្នើសុំចាកចេញទៅក្រៅប្រទេសចិនជាង ១លាននាក់នេះ មានប្រមាណជាជិតកន្លះលាននាក់បានដាក់ឯកសារស្នើសុំត្រឹមរយៈពេលប្រមាណត្រឹមប្រាំថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមករា បន្ទាប់ពីប្រទេសចិនបានលុបចោលនូវការតម្រូវធ្វើចត្តាឡីស័ក និងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក