ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាមានគម្រោងសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិនៅកោះរ៉ុង

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអភិវឌ្ឍន៍កោះរ៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) និងផ្តល់ការទទួលស្គាល់លើផែនការមេ សម្រាប់សាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់៤C លើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងព្រះសីហនុ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ និងអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ព្រមទាំងមានការចូលរួមពីប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធផងដែរ។

លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា អាកាសយានដ្ឋានថ្មីនេះ ជាអាកាសយានដ្ឋានអន្តរជាតិទី៤ ដែលបានធ្វើការវិនិយោគដោយវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកបន្តថា ការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន Royal Group បានបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់ជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែង ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុក តាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។

លោកថ្លែងថា៖ «វិស័យឯកជននាំមកនូវបច្ចេកវិទ្យាទំនើប នវានុវត្តភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាមឧត្តមានុវត្តជាអន្តរជាតិ ក្នុងការរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងហានិភ័យ ព្រមទាំងកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ»។

ប្រធានក្រុមហ៊ុន Royal Group លោក គិត ម៉េង បានគូសបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិពេញលេញជូនអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈុន ដើម្បីផ្តល់ការអនុម័យលើកិច្ចព្រមព្រៀងជួលកោះរ៉ុងជាមួយក្រុមហ៊ុន Royal Group និងអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ចម ប្រសិទ្ធ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាជួលក្នុងនាមរដ្ឋាភិបាលកម្ពុជា។

បើតាមលោក គិត ម៉េង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលកោះរ៉ុងជាមួយក្រុមហ៊ុន Royal Group និងអនុម័តផែនការមេអភិវឌ្ឍន៍កោះរ៉ុងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៨។

ការសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង លំដាប់៤C លើតំបន់អភិវឌ្ឍន៍កោះរ៉ុង នេះគ្រោងចំណាយថវិកាសាងសង់ចំនួន ៣០០លានដុល្លារអាមេរិក ដោយប្រើរយៈពេលសាងសង់ចំនួន ៥ឆ្នាំ។

កន្លងមក ក្រុមហ៊ុន Royal Group បានកសាងសង់សណ្ឋាគារ រ៉ូយ៉ាល់ សុខសាន លំដាប់ផ្កាយ៣នៅឆ្នាំ២០១៣ មានចំនួន ១៥៣បន្ទប់ ក្នុងទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ សណ្ឋាគារលំដាប់ផ្កាយ៥ ត្រូវបានសាងសង់ឡើង ដែលមានវីឡាភ្ជាប់ដោយអាងហែលទឹកចំនួន ៦៣វីឡា ក្រោមទុនវិនិយោគចំនួន ៤០លានដុល្លារ។ សណ្ឋាគារមួយនេះត្រូវបានសម្ពាធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

ជាមួយគ្នានេះក្រុមហ៊ុនបានសាងសង់ផ្លូវបេតុងអាមេនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ប្រវែង ៧០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ២៥០មីល្លីម៉ែត្រចំណាយទុនវិនិយោគចំនួន ៣៦លានដុល្លារ។ លើសពីនេះ ក្រុមហ៊ុនក៏បានវិនិយោគជាមួយអគ្គិសនីកម្ពុជា តខ្សែកាប្លិ៍ក្រោមបាតសមុទ្រមកកាន់កោះរ៉ុង ដោយមានខ្សែបញ្ជូនប្រវែង ៦០គីឡូម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ដើម្បីអាចមានអគ្គិសនីចែកចាយនៅក្រោយថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក