ភ្នំពេញ៖ នៅថ្ងៃទី១៨ មករា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់ និងមានអ្នកជំងឺជាសះស្បើយ ចំនួន២នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ មករា ២០២៣។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៦៦៨នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦០០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤១ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៨៤៣ករណី(ជាប្រភេទអូមីក្រុង) ៕