ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្នុងឆ្នាំ២០២២ មានរោងចក្របើកថ្មីជិត២០០រោងចក្រដែលធ្វើឱ្យរោងចក្រឧស្សាហកម្មកើនដល់ជិត ២ពាន់

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រ សហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ក្នុងឆ្នាំ២០២២ ធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបនៅក្នុងប្រទេសកើនដល់ ១ ៩៨២រោងចក្រ។

ប្រភពដដែលបានអះអាងថា រោងចក្រសហគ្រាដែលកំពុងបើកដំណើរការ ចំនួន ១ ៩៨២រោងចក្រ មានទុនវិនិយោគសរុប ១៦ ៦៩០លានដុល្លារ។ ចំណែករោងចក្របិទទ្វារ មានចំនួន ៨៣រោងចក្រ ទាបជាងចំនួនរោងចក្របិទទ្វារ ក្នុង២០២១ ដែលមានរហូតដល់ ១៤៣រោងចក្រ។

ក្រសួងបញ្ជាក់ថា ទុនវិនិយោគសរុបនៃរោងចក្រសហគ្រាស មានចំនួន ១៦ ៦៩០លានដុល្លារ កើនឡើងពី ១៣ ៨១១លានដុល្លារក្នុងឆ្នាំ២០២១។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក ហេង សុគង់ ប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP ថាការគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាពលើការរីករាលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាគន្លឹះសំខាន់ នៅក្នុងការកសាងទំនុកចិត្តដល់វិនិយោគ នៅកម្ពុជា។

លោកបញ្ជាក់ថា៖ «នៅកម្ពុជា យើងឃើញថា អាចគ្រប់គ្រង និងរស់នៅបានល្អប្រសើរជាមួយនឹងកូវីដ-១៩ ដែលធ្វើឱ្យយើងមានលទ្ធភាពបើកសង្គមសេដ្ឋកិច្ច បានល្អប្រសើរ ជាក់ស្តែង ចំនួនរោងចក្រក្នុងឆ្នាំ២០២២ មានចំនួនកើនឡើង ទាំងចំនួនរោងចក្រ និងទុនវិនិយោគ»

គួររំលឹកថា នៅឆ្នាំដដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ប្រទេសកម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុប ៤ ៦៨៥លានដុល្លារអាមេរិក កើនឡើងប្រមាណជា ៧,៥ ភាគរយបើធៀបទៅនឹងឆ្នាំមុន។ នៅក្នុងបញ្ជីស្នើសុំសិទ្ធិវិនិយោគ គឺចម្រុះតាំងពីសណ្ឋាគារ មន្ទីរពេទ្យ កសិកម្ម និង រោងចក្រឧស្សាហកម្មជាដើម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក