ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលរំលឹកពលរដ្ឋប្រុងប្រយ័ត្នជំងឺផ្តាសាយបក្សីនាឱកាសចូលឆ្នាំចិន

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី និងជំងឺកូវីដ-១៩។ ទន្ទឹមនេះត្រូវបង្ការការពុលចំណីអាហារ ឬពុលស្រា-ស នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។

ក្រសួងសុខាភិបាលបានសង្កេតឃើញថា ពេលដែលមានពិធីសែនដូនតាផ្សេងៗ គឺមានពលរដ្ឋទិញបសុបក្សីជាច្រើនដែលអាចមានហានិភ័យនៃការចម្លងវីរុសផ្តាសាយបក្សីដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថានឆ្លងទៅមនុស្សក្នុងករណីមិនមានការបង្ការត្រឹមត្រូវ។ ទន្ទឹមនេះការពុលចំណីអាហារ ឬពុលស្រាស ក៏តែងតែសង្កេតឃើញកើតមានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួនក្នុងប្រទេសផងដែរនោះ។

ហេតុដូច្នេះក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មីៗ ជំងឺ ផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬពុលស្រាស នៅក្នុងការរស់នៅជាប្រចាំថ្ងៃ រដូវបុណ្យទាន ឬក្នុងពិធីសែនដូនតា។

ក្រសួងសុខាភិបាលបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រាស ហើយអ្នករៀបចំ ឬអ្នកផលិតស្រាស ត្រូវធានានូវការអនុវត្តន៍តាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រាស ផ្តេសផ្តាសនោះឡើយ។

ក្រសួងណែនាំឱ្យពលរដ្ឋដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រាស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រាស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។

ក្រសួងបានថ្លែងដូច្នេះថា៖ «សូមចៀសវាងការយកស្រាស ឬស្រាផ្សេងៗ ទៅលាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយទៀត ដែលយើងមិន បានដឹងពីប្រតិកម្មរបស់វា ដែលបង្កឱ្យពុល និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក