ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីលានផ្នូរយុទ្ធជនខេត្តកោះកុងត្រូវបានសម្ពោធដើម្បីជាការដឹងគុណដល់ការលះបង់របស់យុទ្ធជនចំពោះជាតិ

កោះកុង៖ ទីលានផ្នូរយុទ្ធជនខេត្តកោះកុងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយរដ្ឋមន្ត្រីការពារជាតិដើម្បីជាការរម្លឹកដឹងគុណ និងឧទ្ទិសកុសលដល់យុទ្ធជនដែលបានលះបង់ជីវិតជូនជាតិមាតុភូមិ។

ទីលាននេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៩ ២០០ម៉ែត្រក្រឡា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ត្រូវបានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី៧ មករា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ៧៦ម៉ឺនដុល្លារអាមេរិក។

រដ្ឋមន្ត្រីការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងពិធីសម្ពោធទីលានផ្នូរសពយុទ្ធជនកាលពីរសៀលថ្ងៃទី១៧ ខែមករា ថាលានផ្នូរយុទ្ធជនខេត្តកោះកុង ជាសំណង់មួយក្នុងចំណោមសំណង់ជាច្រើន ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន ក្នុងប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិពេញលេញ ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះបុព្វការី ថ្នាក់ដឹកនាំយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានតស៊ូពុះពារ ធ្វើពលីកម្មប្រកបដោយវីរភាព នៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យបូរណភាពទឹកដី និងអភិវឌ្ឍន៍របស់ប្រជាជនខ្មែរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា៖ «យើងខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ ចំពោះការលើកស្ទួយអភិវឌ្ឍវិស័យប្រវត្តិសាស្ត្រយោធា និងសូមថ្លែងអំណរគុណចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សប្បុរសជន ក្រុមហ៊ុនដែលបានជួយគាំទ្រសាង សង់ទីលានផ្នូរយុទ្ធជនខេត្តកោះកុងបានរួចរាល់នាពេលនេះ ។ សូមសម្តែងនូវការដឹងគុណចំពោះកូនចៅ ក្រុមគ្រួសារនៃសព ដែលបានលះបង់ស្វាមី ភរិយា ឪពុក ម្តាយ បុត្រាបុត្រីក្នុងជួរកងយោធពលខេមរភូមិន្ទ និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ នៃសពយុទ្ធជនទាំងអស់ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

សពកម្មាភិបាល យុទ្ធជន យុទ្ធនារីមកពី១៨ រាជធានី ខេត្ត ដែលបានពលីក្នុងចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ចំនួន ៤៤៨សព និងមួយសពដែលបញ្ចុះនៅលើទីលាននេះជាមន្ត្រីខេត្តកោះកុង ហើយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានរកឃើញនូវសពយុទ្ធជនយើងចំនួន ៥សពបន្ថែមទៀត ដោយមិនស្គាល់អត្តសញ្ញាណសរុបទាំងអស់មានចំនួន ៤៥៣សព៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក