ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សែនចូលឆ្នាំចិនមិនត្រូវរំលងគ្រឿងរណ្តាប់សែនទាំងនេះឡើយ!

ភ្នំពេញ៖ ថ្ងៃសែនចូលឆ្នាំចិនឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ គ្រឿងរណ្តាប់សែនចូលឆ្នាំចិន គឺជារឿងដែលពលរដ្ឋខ្មែរដែលកាត់សែស្រឡាយចិនគួរតែដឹង និងត្រៀមរៀបចំទុកជាមុន សម្រាប់សែនទទួលទេវតាឆ្នាំថ្មី និងសែនជូនសាច់ញាតិសន្តានដែលបានចែកឋានទៅ ដើម្បីទទួលបានលាភជ័យ។

លោកគ្រូចិនសែ កុក ឡុង បានបញ្ជាក់ប្រាប់ EAC News ថា រឿងដែលត្រូវធ្វើមុនថ្ងៃសែនចូលឆ្នាំចិន គឺរៀបចំផ្ទះសម្បែងឱ្យបានស្អាតបាតល្អ។ លោកគ្រូប្រាប់ថា ពលរដ្ឋមានសែស្រឡាយចិន ប្រសិនមានលទ្ធភាព អាចសែនជ្រូកខ្វៃ មាន់ទា សាច់ជ្រូក៣ជាន់ ពងទាក្រហម (លាបល័ក្ខណ៍ពណ៌ក្រហម) ឆាមី នំពងទា បាយម្ហូប ម្ហូបឆ្នាំងភ្លើង នំ ស្ករគ្រាប់ និងទឹកក្រូច។ លោកគ្រូបន្តថា ប្រសិនពលរដ្ឋមិនមានលទ្ធភាពសែនជ្រូកខ្វៃ មាន់ ទា ទេក៏អាចសែនត្រីជូរអែម ជំនួសផងដែរ។

សម្រាប់ផ្លែឈើវិញ លោកគ្រូចិនសែវ័យ ៧៣ឆ្នាំរូបនេះ បានប្រាប់ឱ្យពលរដ្ឋជាប់ស្រឡាយចិនមិនត្រូវរំលងឡើយ គឺសែនផ្លែក្រូចខ្វិច នាំឱ្យមានសំណាង ផ្លែប៉មនាំឱ្យសុខសប្បាយ និងផ្លែមៀននាំលាភជ័យ។

បើតាមលោកគ្រូចិនសែ គួរជៀសកុំសែន យឺហ៊ី ពងទា-ស បង្គាក្រៀម បង្កង និងក្តាម។ ចំណែកផ្លែឈើវិញ លោកគ្រូចិនសែ ក៏បានបញ្ជាក់ថា ក៏គួរតែកុំសែនផ្លែត្របែក ទុរេន និងផ្លែឈើដែលមានសំបកស្រួច ពីព្រោះវាអត់ល្អនោះទេ។

លោកគ្រូបន្តថា សែនជំនាងផ្ទះ ត្រូវរៀបចំផ្លែឈើចំនួន ៥មុខ សែនដូនតាចំនួន ៣មុខ ចង្រ្កាន្តបាយចំនួន ១មុខ និងសែនព្រះភូមិចំនួន ១មុខ។

លោកគ្រូបញ្ជាក់ទៀតថា កូនចៅជាប់សែស្រឡាយចិន ត្រូវអុជធូបនៅជំនាងផ្ទះ ៥សរសៃ ដាក់កែវទឹកតែ និងស្រា ៥កែវដូចគ្នា រីឯសែន ដូនតា អុជ ៣សរសៃ ដាក់កែវទឹកតែ និងស្រា ៣កែវដូចគ្នា និងចង្រ្កាន្តបាយអុជ ១សរសៃ និងដាក់ទឹកតែ និងស្រាចំនួន ៣កែវដូចគ្នាដែរ។

បើតាមលោកគ្រូ កុង ឡុង នៅថ្ងៃសែនចូលឆ្នាំចិនធំ គឺជាថ្ងៃដែលសាច់ញាតិត្រូវតែមកជួបជុំគ្នានៅផ្ទះ ពោលពួកគេមិនធ្វើដំណើរទៅណាឡើយ។ ថ្ងៃទី២នៃចូលឆ្នាំចិន ចេញដំណើរទៅសួរសុខទុក្ខបងប្អូនសាច់ញាតិដែលរវល់នឹងការងារ និងរកស៊ី ហើយចូលឆ្នាំចិនទី៣ ចេញដំណើរកម្សាន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក