ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យចៅទាំងអស់ទទួលបានការសិក្សាទាបបំផុតថ្នាក់អនុបណ្ឌិត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអបអរទៅដល់ចៅស្រីច្បងរបស់សម្ដេចដែលទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនៅថ្ងៃនេះ។

ជាមួយនឹងការអបអរនេះសម្ដេចក៏បានលើកឡើងផងដែរថាគោលបំណងរបស់សម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិត គឺចង់ឲ្យចៅៗទទួលបានសញ្ញាបត្រទាបបំផុតត្រឹមថ្នាក់អនុបណ្ឌិត។

សម្ដេចតេជោសរសេរនៅលើហ្វេសបុករបស់សម្ដេចដោយអមនូវរូបទទួលសញ្ញាបត្ររបស់ចៅស្រីថា៖ «ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូន

 ជីតា និងក្រុមគ្រួសារ។ មិនទាន់ចប់ទេចៅបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ទាបបំផុត និងគោលដៅគឺ

ថ្នាក់បណ្ឌិត។ ការចង់បានរបស់ជីដូនជីតាគឺចៅទាំងអស់ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុត និងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។ នេះជាការកំណត់គោលដៅនៃគ្រួសារដែលសាមីខ្លួនចៅម្នាក់ៗ និងឪពុកម្តាយពួកគេត្រូវខិតខំក្រោមការតម្រង់ទឹសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ»។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានបុត្រា បុត្រី ចំនួន ៥នាក់ និងមានចៅបង្កើតចំនួន ២២នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក