ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង រងការស៊ើបអង្កេតចំពោះការបៀតបៀនផ្លូវភេទ

បារាំង៖ ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស នៅថ្ងៃអង្គារ ទី១៧ ខែមករានេះ បានបើកការស៊ើបអង្កេតមួយទៅលើប្រធានសហព័ន្ធបាល់ទាត់បារាំង លោក Noel Le Graet ជុំវិញករណី ទង្វើអសីលធម៌៌ និងការបៀតបៀនផ្លូវភេទ។

លោក Noel Le Graet ដែលកន្លងមកធ្លាប់បានចេញមុខបដិសេធទៅលើការចោទប្រកាន់អំពីការបៀតបៀនផ្លូវភេទក្នុងអំឡុងពេលសវនកម្មដែលរៀបចំដោយក្រសួងកីឡាបារាំងកាលពីសប្តាហ៍មុន បានដកខ្លួនចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបារាំងជាបណ្តោះអាសន្នសិន ដោយលោក Philippe Diallo នឹងកាន់តួនាទីជាប្រធានស្តីទីរបស់សហព័ន្ធ។ នេះបើតាមការបញ្ជាក់បន្ថែមដោយសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF)។

ការិយាល័យរដ្ឋអាជ្ញាបានប្រាប់មកកាន់សារព័ត៌មានយ៉ាងដូច្នេះថា៖ "ជាការឆ្លើយតបទៅនឹងរបាយការណ៍ពី IGESR ដែលទទួលបន្ទុកអធិការកិច្ចទូទៅនៃការអប់រំ កីឡា និងស្រាវជ្រាវ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣កន្លងទៅ កិច្ចស៊ើបអង្កេតត្រូវបានបើកទៅលើលោក Le Graet ជុំវិញករណីផ្នែកបៀតបៀនសីលធម៌ និងការបៀតបៀនផ្លូវភេទ។ គួរឱ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ក្រសួងកីឡារបស់បារាំងបានធ្វើអធិការកិច្ច ក្រោយពេលដែល FFF បានប្រកាសថា ខ្លួននឹងប្តឹងទៅកាន់ទស្សនាវដ្តីមួយដែលបានចុះផ្សាយថា លោក Noel Le Graet ​​បានប្រព្រឹត្តអំពើបៀតបៀនទៅលើបុគ្គលិកជាស្រ្តីមួយចំនួន។ 

គួរបញ្ជាក់ថា លោក Le Graet បច្ចុប្បន្នមានវ័យ ៨១ឆ្នាំ ទើបតែត្រូវទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំងក្លាពីកីឡាករ និងអ្នកនយោបាយមួយចំនួន ក្រោយពេលលោកបានធ្វើការរិះគន់ធ្ងន់ៗ ចំពោះអតីតវីរបុរសបាល់ទាត់បារាំង លោក Zinedine Zidane។ លោកក៏ទទួលបានការរិះគន់ និងមិនពេញចិត្តមួយចំនួនផងដែរ ក្រោយពេលលោកបានប្រកាសបន្តកុងត្រាថ្មីសម្រាប់គ្រូបង្គោលក្រុមជម្រើសជាតិបារាំង Didier Deschamps រហូតដល់ឆ្នាំ២០២៦ ក្រោយពីកិច្ចសន្យារបស់លោកអស់សុពលភាពក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup ២០២២ ថ្មីៗនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក