ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីវៀតណាមប្រកាសលាលែងពីតំណែងជាផ្លូវការ

វៀតណាម៖ ប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក បានលាលែងចេញពីតំណែងហើយ ក្រោយពីគណបក្សកុម្មុយនីសដែលដឹកនាំរដ្ឋាភិបាលបានស្តីបន្ទោសពាក់ព័ន្ធនឹង "ការរំលោភបំពាន និងទង្វើខុសឆ្គង" របស់លោកអំឡុងការកាន់តំណែងជានាយករដ្ឋមន្រ្តី។ នេះបើតាមការប្រកាសដោយរដ្ឋាភិបាលនៅថ្ងៃអង្គារ ទី១៧ ខែមករានេះ។

លោក ង្វៀន សួនហ្វុក បច្ចុប្បន្នមានវ័យ ៦៨ឆ្នាំ ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ និងបានកាន់តំណែងកំពូលជាប្រធានាធិបតីមិនដល់ ២ឆ្នាំផង ខណៈលោកក៏ជាគោលដៅមួយនៃការបោសសំអាតអំពើពុករលួយដ៏ធំរបស់បក្សកុម្មុយនីសវៀតណាម។ គួរបញ្ជាក់ថា វៀតណាម មិនមានមេដឹកនាំកំពូលខ្ពស់បំផុតនោះទេ ខណៈរដ្ឋាភិបាល និងកិច្ចការសំខាន់ៗរបស់ជាតិដឹកនាំដោយសសរស្តម្ភចំនួន ៤ រួមមាន អគ្គលេខាធិការគណបក្ស, ប្រធានាធិបតី, នាយករដ្ឋមន្រ្តី និងប្រធានសភា។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ពីគណៈកម្មាធិការកណ្តាលដ៏មានឥទ្ធិពលរបស់គណបក្សថា៖ "ដោយដឹងច្បាស់ពីការទទួលខុសត្រូវរបស់គាត់ចំពោះមុខបក្ស និងប្រជាជន គាត់បានដាក់ពាក្យសុំលាលែងពីមុខតំណែងតួនាទីបច្ចុប្បន្ន លាលែងពីការងារ និងប្រកាសចូលនិវត្តន៍តែម្តង"។ យ៉ាងណាមិញ ការិយាល័យប្រធានាធិបតីផ្ទាល់មិនទាន់មានការបញ្ជាក់បន្ថែមណាមួយនៅឡើយ ព្រមទាំងមិនទាន់បញ្ជាក់ថាបេក្ខភាពណាមួយដែលនឹងឡើងមកជំនួសតំណែងរបស់លោកនៅឡើយ។ 

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការផ្សព្វផ្សាយនូវពត៌៌មានជាច្រើនជុំវិញការលាលែងពីតំណែងរបស់លោកប្រធានាធិបតីវៀតណាម ក្រោយពីមានការបណ្តេញចេញឧបបនាយករដ្ឋមន្រ្តីចំនួន ២រូបចេញពីតំណែង។ គួរឱ្យដឹងថា គ្រាន់តែនៅក្នុងឆ្នាំ២០២២មួយប៉ុណ្ណោះ មានសមាជិកគណបក្សចំនួន ៥៣៩នាក់ត្រូវបានចោទប្រកាន់ ឬ ដាក់វិន័សម្រាប់ការប្រព្រឹត្តអំពើពុករលួយ និង ចេតនាខុសឆ្គង ដោយរួមមានទាំងរដ្ឋមន្ត្រី មន្ត្រីកំពូល និងអ្នកការទូតជាអាទិ៍។ 

យ៉ាងណាមិញ ជុំវិញការលាលែងពីតំណែងនេះ រដ្ឋាភិបាលក៏បានសម្តែងនូវការកោតសរសើរចំពោះស្នាដៃដែលលោកបានសម្រេចក្នុងនាមជានាយករដ្ឋមន្រ្តី ក៏ដូចជាប្រធានាធិបតី ជាពិសេសពាក់ព័ន្ធនឹងការដឹកនាំប្រទេស ការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ជាដើម៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក