ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនស្រីលោកថាក់ស៊ីន ត្រៀមខ្លួនឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីថៃ

ថៃ៖ កូនស្រីរបស់អតីតមេដឹកនាំថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំនេះ ខណៈដែលបក្សប្រឆាំងដ៏ធំមួយនេះបាននិងកំពុងព្យាយាមស្វែងរកអំណាចឡើងវិញ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារកាលពីប្រាំបីឆ្នាំមុន។

លោកស្រី Paetongtarn Shinawatra ដែលឪពុក និងមីងរបស់លោកស្រីគឺ លោកស្រី Yingluck Shinawatra ដែលបានដឹកនាំរដ្ឋាភិបាល និងត្រូវបានទម្លាក់ដោយរដ្ឋប្រហារ និងបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីជ្រកក្រោមគណបក្ស ភឿថៃ ដែលជាគណបក្សប្រជានិយមកើតឡើងពីខ្សែស្រឡាយនៃគ្រួសារអភិជនរបស់នាងជាងពីរទស្សវត្សកន្លងមកហើយ។ លោកស្រី Paetongtarn បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសន៍នាប៉ែកឥសាន្តកាលពីចុងសប្តាហ៍កន្លងទៅថា លោកស្រីបានត្រៀមខ្លួនរួចរាល់ហើយ។ លោកស្រីបានបន្តថា យើងចង់ឲ្យគណបក្សយើងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដូច្នេះទើបការសន្យាដែលយើងបានធ្វើជាមួយប្រជាជនអាចសម្រេចបាន។

កន្លងមក គណបក្សភឿថៃ ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាជននៅជនបទ និងកម្មករ ក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៩ ប៉ុន្តែមិនអាចឈានដល់ការបង្កើតរដ្ឋាភិបាលបាន។ មន្រ្តីជាន់ខ្ពស់នានាដែលស្មោះត្រង់នឹងត្រកូលយីងឡាក់ កន្លងមកត្រូវបានដកចេញពីតំណែងដោយរដ្ឋាភិបាលយោធា និងសេចក្តីសម្រេចតុលាការ ដែលហាក់កាន់តែបន្ថែមកំដៅដល់វិបត្តិនយោបាយដែលបានចាក់ស្រេះក្នុងប្រទេសថៃប្រមាណជា ១៧ឆ្នាំមកហើយ។

លោកស្រី Paetongtarn បច្ចុប្បន្នវ័យ ៣៦ឆ្នាំ បានចូលរួមសកម្មភាពរបស់គណបក្សនយោបាយកាលពីឆ្នាំមុន និងបានចូលរួមក្នុងការស្ទង់មតិកាលពីប៉ុន្មានខែមុនដែលលទ្ធផលបានបង្ហាញថា លោកស្រីអាចជាបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ក្រោយមានការគាំទ្រដោយការស្ទង់មតិខ្ពស់ជាងលោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងកាន់តំណែងក្រោយរដ្ឋប្រហារយោធាលើរដ្ឋាភិបាលលោកស្រី យីងឡាក់កន្លងមក។ បច្ចុប្បន្ននេះទាំងលោកស្រី ថាក់ស៊ីន និងលោកស្រី យីងឡាក់ កំពុងភៀសខ្លួនទៅរស់នៅក្រៅប្រទេស ដើម្បីគេចខ្លួនពីការផ្តន្ទាទោសដាក់ពន្ធនាគារដោយសេចក្តីសម្រេចរបស់តុលាការនៃរបបយោធា។

លោក ប្រាយុទ្ធ បច្ចុប្បន្នមានវ័យ ៦៨ឆ្នាំបានកាន់តំណែងជាមេដឹកនាំរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០១៤ និងបន្តជ្រើសតាំងដោយសភាកាលពីឆ្នាំ២០១៩ដែលរក្សាទុកលោកក្នុងតំណែងបច្ចុប្បន្ន។ លោកទើបតែបានចូលរួមជាមួយគណបក្សរួបរួមជាតិថៃកាលពីសប្តាហ៍មុន និងឱ្យតម្រុយពីការបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីអាណត្តិថ្មី។ តាមការគ្រោងទុក ការបោះឆ្នោតថ្នាក់ជាតិរបស់ថៃ គ្រោងនឹងធ្វើឡើងនាខែឧសភា ឆ្នាំ២០២៣ នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក