ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្សី ព្រមានកម្ទេចរថក្រោះជំនួយអង់គ្លេសឱ្យអ៊ុយក្រែនទៅជាផេះផង់

រុស្សី៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទ ទី១៦ ខែមករានេះថា រថក្រោះចម្បាំងដែលចក្រភពអង់គ្លេសគ្រោងនឹងផ្តល់ជាជំនួយមកកាន់អ៊ុយក្រែន នឹងត្រូវឆេះម៉ត់ខ្ទេចខ្ទី។ នេះគឺជាការព្រមានទៅកាន់លោកខាងលិចចំពោះការផ្តល់នូវសព្វាវុធថ្មីៗបន្ថែមទៀតចំពោះអ៊ុយក្រែន ដែលរុស្សីអះអាងថាជំនួយនេះនឹងពុំមានប្រយោជន៍អ្វីឡើយ។

ចាប់តាំងពីលោកប្រធានាធិបតី វ្លាឌឺមៀរ ពូទីន បានបញ្ជាឱ្យកងទ័ពចូលលុកលុយទៅលើប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២កន្លងទៅ សហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសជាសម្ព័ន្ធមិត្តបានផ្តល់នូវជំនួយជាអាវុធប្រមាណជា ១០ពាន់លានដុល្លាអាមេរិកឱ្យទៅអ៊ុយក្រែនរួចទៅហើយ ដែលជំនួយនោះរួមបញ្ចូលទាំងជំនួយកាំជ្រួចរ៉ុក្កែត យន្តហោះគ្មានមនុស្សបើក ព្រមទាំងប្រព័ន្ធទំនាក់ទំនងជាអាទិ៍។

ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថានឹងបញ្ជូននូវរថក្រោះចម្បាំងប្រភេទ Challenger 2 ចំនួន ១៤គ្រឿង រួមទាំងសព្វាវុធទំនើបជាច្រើនទៀតទៅឱ្យអ៊ុយក្រែនក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយពាក់ព័ន្ធនឹងជំនួយសព្វាវុធរបស់ចក្រភពអង់គ្លេសថា៖ "ពួកគេព្យាយាមយកអ៊ុយក្រែនជាឧបករណ៍សម្រេចគោលដៅប្រឆាំងនឹងរុស្សី"។ លោកបន្ថែមថា៖ "រថក្រោះទាំងនេះនឹងត្រូវឆេះ ហើយនឹងឆេះខ្ទេចដូចរថក្រោះផ្សេងៗគ្នាទៀតដែរ"។

លោក Peskov បានបញ្ជាក់ថា ជំនួយរបស់ចក្រភពអង់គ្លេស និងប៉ូឡូញនៅគ្រានេះ នឹងមិនមានឥទ្ធិពលផ្លាស់ប្តូរស្ថានការណ៍ក្នុងសមរភូមិឡើយ ប៉ុន្តែផ្ទុយទៅវិញមានតែការបង្កនូវភាពចលាចល និងបញ្ហាបន្ថែមឱ្យទៅអ៊ុយក្រែនក្នុងវិបត្តិនេះប៉ុណ្ណោះ។ ដោយឡែក លោកពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការយោធានៅអ៊ុយក្រែនទទួលបានសន្ទុះជាវិជ្ជមាន ហើយថាលោកសង្ឃឹមថាទាហានរបស់លោកនឹងផ្តល់ជ័យជំនះបន្ថែមទៀតបន្ទាប់ពីរុស្ស៊ីបានកាន់កាប់ទីក្រុង Soledar ភាគខាងកើតអ៊ុយក្រែនដោយជោគជ័យ។

នៅពេលនេះ ប្រមុខវិមានក្រឹមឡាំង ចាត់ទុកសង្គ្រាមនៅអ៊ុយក្រែន ជាសមរភូមិអត្ថិភាពជាមួយបស្ចិមប្រទេសដែលឈ្លានពាន និងក្រអឺតក្រទម ហើយបាននិយាយថា រុស្ស៊ីនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីការពារខ្លួន និងការពារប្រជាជនរបស់ខ្លួនប្រឆាំងនឹងសត្រូវទាំងអស់។ ចំពោះសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តនានាវិញបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថាជាសង្គ្រាមដណ្តើមយកទឹកដីតាមបែបចក្រពត្តិ ខណៈដែលអ៊ុយក្រែនខ្លួនឯងបានប្តេជ្ញាប្រយុទ្ធរហូតដល់ទាហានរុស្ស៊ីចុងក្រោយត្រូវបានបណ្តេញចេញពីទឹកដីរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក