ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក សុខ ចិន្តាសោភា៖ កម្ពុជានឹងប្តេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្ដាសោភា បានលើកឡើងថា កម្ពុជានឹងបេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក សុខ ចិន្ដាសោភា បានបញ្ជាក់ដូច្នេះថា៖ «យើងនឹងធ្វើយ៉ាងណាឱ្យប្រទេសអាស៊ានដទៃទៀតទទួលសំណើនេះ ពីព្រោះគ្មានមូលហេតុណាដែលរារាំងឱ្យម៉ាល់ឌីវអាចចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ប្រធានាធិបតីម៉ាល់ឌីវ លោក Ibrahim Mohamed Solih បានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រដ៏ខ្លាំងក្លាដល់ការស្នើរបស់ម៉ាល់ឌីវ ក្នុងនាមជារដ្ឋសង្កេតការណ៍របស់អាស៊ាន ហើយលោកសង្ឃឹមថានឹងសម្រេចបាននៅឆ្នាំនេះ។

បើតាមលោក សុខ ចិន្តាសោភា ថ្វីដ្បិតដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសម៉ាល់ឌីវនេះមានរយៈពេលខ្លី ប៉ុន្តែនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរំលឹកពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០២២ មានប្រទេសដែលមិនមែនជាសមាជិកអាស៊ានចំនួន០៧ប្រទេស ជាក់ស្តែងប្រទេសអ៊ុយក្រែនបានមកដល់កម្ពុជា ដើម្បីចុះហត្ថលេខាចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខណៈបច្ចុប្បន្នមានសមាជិកសរុបចំនួន ៥០ប្រទេសហើយ។

ប្រទេសទាំង៧ ដែលទើបតែក្លាយជាសមាជិកថ្មីនៃ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) រួមមានព្រះរាជាណាចក្រ-ដាណឺម៉ាក សាធារណរដ្ឋក្រិក ព្រះរាជាណាចក្រហូឡង់ ប្រទេសអូម៉ង់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់ អេស្ប៉ាញ និងអ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក