ស្រ្តីរកស៊ីទទួលបញ្ចាំនៅកាស៊ីណូណាហ្គាវើលត្រូវជនមិនស្គាល់មុខអារ-កសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ
ភ្នំពេញ៖ នារីរកស៊ីបញ្ចាំ នៅកាស៊ីណូណាហ្គាវើលទី១ ត្រូវបានជនមិនស្គាល់មុខអារ-កសម្លាប់ ប្លន់យកទ្រព្យសម្បត្តិប្រមាណជាង ៦០ម៉ឺនដុល្លារ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងកាស៊ីណូណាហ្គាវើលទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីបណ្តាញសង្គមឈ្មោះ Dan Heng Enter បានឱ្យដឹងថាស្រី្តរងគ្រោះ ឈ្មោះហ្គិច ជាកុងស៊ីទទួលបញ្ចាំ នៅកាស៊ីណូណាហ្គាលវើលទី១ ត្រូវបានជនមិនស្គាល់មុខអារ-ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹកជាន់ទី១ នៃកាស៊ីណូណាហ្គាវើលទី១ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឹនដុល្លាអាមេរិក។
បច្ចុប្បន្ន សពស្រ្តីរងគ្រោះត្រូវបានយកតម្កល់នៅវត្តទឹកថ្លា ដោយសមត្ថកិច្ចជំនាញយាមយ៉ាងតឹងរ៉ឹងផងដែរ៕