ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកគ្រូហុងស៊ុយ ណាលី ប្រាប់ពីក្បួនសែនយកហេងនៅថ្ងៃចូលឆ្នាំចិនឆ្នាំ២០២៣

ភ្នំពេញ៖ គ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលកំពុងល្បីល្បាញតាមរយៈការចែករំលែក ចំណេះដឹងផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រ ក្នុងជីវិតរស់នៅដែលស្គាល់ថាជា ម៉ាស្ទ័រ ណាលី ឬអ្នកគ្រូ ណាលី បានបញ្ជាក់តាមរយៈផេក Master Naly Fengshui ពីវិធីសែនយកហេង ក្នុងឱកាសចូលឆ្នាំ២០២៣ ខាងមុខនេះ។

ថ្ងៃសែនចូលឆ្នាំចិនឆ្នាំនេះគឺចំថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ អ្នកគ្រូណាលីបានណែនាំសម្រាប់មុខផ្ទះបែរត្បូង ត្រូវសែនក្នុងចន្លោះម៉ោង ៧:៤០នាទីព្រឹក ទៅម៉ោង ១១:០០នាទីព្រឹក ហើយអាចសែននៅខាងមុខផ្ទះក៏បាន ឬនៅខាងក្នុងផ្ទះដែលស្ថិតនៅហ្សូនខាងត្បូងនៃផ្ទះក៏បាន និងត្រូវបើកភ្លើងក្នុងផ្ទះឱ្យភ្លឺ រួចសឹមសែន។

អ្នកគ្រូណាលីបានឱ្យដឹងទៀតថា អាចប្រើទៀនក្រហមក៏បាន ឬលឿងក៏បាន ហើយព្យាយាមដុតទៀនឱ្យបានយូរ ប៉ុន្តែត្រូវឧស្សាហ៍ពិនិត្យមើលទៀនផង និងឈរអុជធូបបែរមុខទៅត្បូង។ ចំពោះកម្រាលតុអាចប្រើពណ៌ក្រហមក៏បាន ឬពណ៌លឿងក៏បាន និងផ្លែឈើអាចលាយចម្រុះពណ៌គ្នា។

គ្រូហ៊ុងស៊ុយរូបនេះបានបញ្ជាក់ថា ក្នុងករណីពិសេស បើរាសីត្រូវការធាតុដី អាចយកដុំថ្មគោះនឹងដុំថ្ម នៅខាងមុខផ្ទះបែរត្បូងរយៈពេល ៤០នាទី។

ដោយឡែកសម្រាប់មុខផ្ទះបែរខុសពីទិសត្បូង អ្នកគ្រូណាលីបានឱ្យដឹងថាអាចសែនក្នុងម៉ោង ៩:៣០នាទីព្រឹកទៅម៉ោង ១១:០០នាទីព្រឹក។ បើទីជូអៀរ (ជំនាងផ្ទះ) ស្ថិតនៅកណ្តាលផ្ទះ ហាមមានលោហៈ ឬកាក់ចិន ពីព្រោះតារាសាស្ត្រលេខ ៤ចរចូល។ ដូចនេះនៅទីជូអៀរ (ជំនាងផ្ទះ) អាចដាក់ដើមរាសីក្នុងថូមានទឹក (ថូពណ៌ទឹកប៉ិច ខ្មៅ ឬថ្លា) ដោយដាក់រាសី៤ដើម ឬ ៩ដើម នៅសងខាងទីជូអៀរ។

អ្នកគ្រូបានបន្ថែមថា ត្រូវសែននៅកណ្តាលផ្ទះ ហើយអាចដាក់ដើមរាសី ៩ដើម អមជាមួយផ្កាពណ៌ក្រហម ក្នុងថូតែមួយបាន និងត្រូវប្រើទៀនក្រហម ព្រមទាំងកម្រាលតុពណ៌បៃតង និងត្រូវអង្គុយសែនបែរមុខទៅទិស ដែលយើងត្រូវការរៀងៗខ្លួន បើអ្នកមិនមានថ្ងៃកំណើត អាចអង្គុយបែរមុខទៅត្បូងបាន ហើយហាមដុតផាវ។

គួរឱ្យដឹងដែរថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងក្នុងការបើកសិក្ខាសាលាហុងស៊ុយឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា ទោះបីជាហុងស៊ុយនេះពាក្យពាក់កណ្ដាលជាជំនឿក្ដី តែអ្នកណាក៏ទទួលស្គាល់ដែរថាការរៀបហុងស៊ុយជាការជួយដល់ការរស់នៅ ការធ្វើអាជីវកម្មរកស៊ី និងធ្វើការផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក