ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អាកាសធាតុនៅកម្ពុជាមួយសប្តាហ៍ខាងមុខនេះ ពុំមានភ្លៀងធ្លាក់ តែខេត្តខ្លះនៅបន្តចុះត្រជាក់

ភ្នំពេញ៖ កម្ពុជានឹងទទួលរងទ្រនុងនៃសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពល ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ។ ដោយសារតែឥទ្ធិពលនេះ នឹងធ្វើឱ្យអាកាសធាតុនៅតំបន់ខ្លះនៃកម្ពុជាចុះត្រជាក់ ប៉ុន្តែពុំមានភ្លៀងធ្លាក់ឡើយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។ មានសីតុណ្ហភាពអប្បបរមា មានពី ២០-២៣ អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា។

នៅតំបន់ខ្ពង់រាប អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍ ៖ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ និងសីតុណ្ហភាពអប្បបរមា មានពី ១៧-២១អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សា។

ចំណែកនៅតំបន់មាត់សមុទ្រ មានអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។ មានសីតុណ្ហភាពអប្បបរមា ពី ២២-២៤អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក