លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ផ្អាកចរាចរណ៍ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅដោយសារទឹកជន់លិច

កណ្ដាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងចំពោះការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទទាំងអស់ដែលមានទម្ងន់លើសពី៥តោន នៅលើកំណាត់ផ្លូវជាតិមួយចំនួនស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

កំណាត់ផ្លូវមួយចំនួនដែលត្រូវផ្អាកចរាចរណ៍នោះរួមមានផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០, ២០អា, ២០បេ (១២០) និងផ្លូវខេត្តលេខ១ កាដេ៩ (៣៤) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ផ្លូវទាំងប៉ុន្មានខាងលើនេះត្រូវផ្អាកចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដើម្បីបញ្ចៀសការខូចខាតកំណាត់ផ្លូវខាងលើ។

មូលហេតុនៃការផ្អាកចរាចរណ៍ត្រង់ផ្លូវទាំងនេះគឺដោយសារតែបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឲ្យមានការ ជន់លិចផ្លូវ ព្រមទាំងបាក់ដីច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួន។

ដោយឡែកចំពោះរថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម ៥តោន អាចធ្វើចរាចរណ៍បានជាធម្មតា។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៥ ខែមករា ជំនន់ទឹកភ្លៀងបានលិចផ្ទះប្រជាពលរដ្ឋនៅតាមសណ្ដរស្ទឹងព្រែកត្នោត ចំនួន ២៩ភូមិ នៅក្នុង ១០សង្កាត់ រួមមានសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម សង្កាត់ក្រាំងពង្រ សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ព្រែកកំពឹស សង្កាត់ជើងឯក សង្កាត់ព្រៃស សង្កាត់ដង្កោ និងសង្កាត់ព្រៃវែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក